អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត ចូលរួម​គាំទ្រ​លើកទឹកចិត្ត​សហគមន៍​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​កម្ពុជា​ជាមួយ Google DevFest Cambodia 2015
07, Oct 2015 , 1:47 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី3-4 តុលា សហគមន៍​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​កម្ពុជា អ្នក​យល់ដឹង​ពី​បច្ចេកវិទ្យា អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា អ្នកសរសេរ​កម្មវិធី និង​អ្នកជំនាញ​សរសេរ​កូដ បាន​បន្ត​បង្ហាញ​នូវ​ភាពស្វាហាប់​ក្នុងការ​ប្រមូលផ្ដុំ​ជួបជុំគ្នា​ក្នុង​ព្រឹ​តិ្ត​ការណ៍ Google Dev Fest លើក​ទី3 នៅ​កម្ពុជា។

ព្រឹ​តិ្ត​ការណ៍​នេះ មាន​លក្ខណៈ​ជាការ​បង្ហាញ​កម្មវិធី App Software ក្នុងស្រុក ដូចជា ក្ដារ​ចុច​ឆ្លាត​វៃ ហ្គេម​យក្ស​អរ និង​មួយចំនួនទៀត ក៏ដូចជា​មានការ​ណែនាំ​បង្រៀន​ពី Google Translate and Coding Gateផងដែរ។

អ្នករៀបចំ​កម្មវិធី​បាន​ថ្លែងថា អ្វីដែល​លើសពី​ការណែនាំ​បង្រៀន​យ៉ាងច្បាស់​លាស់ នោះ គឺ​ភាពខុសគ្នា​មួយ​ដែលជា​គន្លឹះ​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំនេះ គប្បី​ផ្ដោត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទៅលើ​សមាជិក​ចូលរួម និង​ចំណុច​ពាក់ព័ន្ធ​របស់​ពួកគេ។

ការចែក​តំបន់​សម្រាប់​ព្រឹត្តិការណ៍​ផ្ទាល់​នេះ បាន​បែងចែក​ចំនួន​សមាជិក​ចូលរួម​ដ៏​ច្រើន​ទៅជា​ក្រុមតូចៗ ដើម្បី​ជួយ​សម្របសម្រួល​ភាគី​ពាក់ព័ន្ធ​ដែល​បាន​កើន​ចំនួន​ឡើង។ ក្រុមផ្សេងៗត្រូវបាន​កំណត់​ដូចជា​ក្រុម​អ្នកសរសេរ​កូដកម្ម​វិធី ក្រុម​ស្ត្រី​បច្ចេកវិទ្យា ក្រុម Android និង​ក្រុម Hackathon។
 
សែ​ល​កាត និង DevFest មាន​ចំណាប់អារម្មណ៍​រួមគ្នា​ក្នុងការ​លើកកម្ពស់​បច្ចេក​វិទ្យា និង​ការបង្កើត​ថ្មី​ក្នុងស្រុក និង​ព​ន្លឿ​ន​វឌ្ឍនភាព​របស់ខ្លួន​ឲ្យ​ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍ​នានា។
 
យោងតាម​ប្រសាសន៍​លោក Laszlo Barta នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន សែ​ល​កាត បាន​ឲ្យ​ដឹងថា៖ “តាមរយៈ​ការផ្ដល់​ទីកន្លែង​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ឱកាស​សិក្សា​ពី​អ្នកជំនាញ​ឯកទេស​វិស័យ​បច្ចេកវិទ្យា​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​បែបនេះ យើង​កំពុង​អប់រំ​សហគមន៍​អ្នក​អភិវឌ្ឍ​កម្មវិធី​បច្ចេកវិទ្យា​ស្រាប់ លើកទឹកចិត្ត​យុវជន​ឲ្យ​ចូលរួម និង​ជំរុញ​ចលនា​លូតលាស់​របស់​សហគម​ន៍​ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ធានាថា​សហគមន៍​អាច​អភិវឌ្ឍ​គំនិត​ច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដែល​អាចជួយ​ជំរុញ​ប្រទេសជាតិ និង​សេដ្ឋកិច្ច​ឲ្យ​លូតលាស់​ទៅមុខ”

លោក គ្រុយ វណ្ណា អ្នករៀបចំ​កម្មវិធី Google DevFest Cambodia បាន​ឲ្យ​ដឹងថា៖ “យើង​រំភើប​យ៉ាងខ្លាំង​ដោយមាន សែ​ល​កាត ជា​អ្នក​ឧបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំនេះ។ សែ​ល​កាត គឺជា​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ ហើយ​កិច្ចសហការ​ជា​ដៃគូ​នេះ​ជា​មធ្យោបាយ​ជួយ​បង្កើត​ឲ្យ​មានការ​យល់ដឹង និង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តាមរយៈ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ចំនួន​អ្នកចូលរួម។ យើង​មាន​ទស្សនវិស័យ​ដូចគ្នា ហើយ​តែងតែ​ល្អ​ដែលមាន​ដៃគូ​សំខាន់​មួយ​ដែល​មិន​ត្រឹមតែ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជឿជាក់​លើ​អ្វីដែល​ការផ្ដួចផ្ដើម​ចង់​ឲ្យ​សម្រេចបាន​ផងដែរ។ យើង​សង្ឃឹមថា​មាន​សែ​ល​កាត​ចូលរួម​ជាមួយ​យើង​ម្ដងទៀត​នៅ​ឆ្នាំ2016ខាងមុខនេះ”

ព្រឹត្តិការណ៍ Google DevFest Cambodia 2015 ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ ក្នុង​បរិវេណ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​ពីថ្ងៃ​ទី3 ដល់​ថ្ងៃទី4 ខែតុលា។

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com