ប្លែកៗ
អន្តរជាតិ
សុនខ​បង្ហាញ​ពី​ក្តីរំភើប​របស់​វា ពេល​ឃើញ​ម្ចាស់​ធំ​ត្រឡប់មក​ដល់ផ្ទះ​វិញ
07, Oct 2015 , 2:29 pm        
រូបភាព
ដោយ: ធីតា
វីដេអូ​មួយ​បង្ហាញ​ពី​អារម្មណ៍​របស់​កូនក្មេង និង​សត្វ​ឆ្កែ​ដែល​ឈរ​ជិតគ្នា មើល​តាម​ទ្វារ​កញ្ចក់ ពេល​ឃើញ​ឪពុក​ដែលជា​ម្ចាស់​របស់​សត្វ​ឆ្កែ​ដែរនោះ ត្រឡប់មក​ដល់ផ្ទះ​វិញ។ ទាំង​មនុស្ស ទាំង​សត្វ​ឆ្កែ រំភើប​ដូចគ្នា។ កូនក្មេង​ទ​ន្ទ្រាំ​ជើង ឯ​ឆ្កែ​វិញ​ឈរជើង​ពីរ ប្រឹង​បក់កន្ទុយ និង​គ្រវី​ជើង​មុខ​ទាំងពីរ​របស់​វា​យ៉ាង​ញាប់ ប្រណាំង​ជាមួយ​ក្មេង​ដែរ ដើម្បី​បង្ហាញថា វា​ក៏​ត្រេកអរ និង​រំភើប​មិន​ចាញ់​ម្ចាស់​តូច​របស់​វា​ទេ។



ប្រាកដ​ណាស់ វីដេអូ​នេះ​ដែល​បង្ហាញ​ពី​ក្មេង​តូច និង​សត្វ​ឆ្កែ​ឈរ​រង់ចាំ​ដោយ​អន្ទះសារ​នៅ​មាត់ទ្វារ​នេះ ពិតជា​ថត​ដោយ​ម្តាយ​របស់​ក្មេង​តូច​មិន​ខាន​ទេ។ បន្ទាប់ពី​ម្តាយ​ស្រែក​ប្រាប់ថា « ប៉ា​ម៉ោ​ហើយ » ទាំង​ក្មេង​តូច និង​សត្វ​ឆ្កែ​ត្រេកអរ​យ៉ាងខ្លាំង។

ក្នុង​វីដេអូ​នេះ តើ​កាយវិការ​របស់​កូនក្មេង និង​សត្វ​ឆ្កែ មួយណា​គួរ​ឲ្យ​អស់សំណើច​ជាង ?

វីដេអូ



Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com