អត្ថបទពាណិជ្ជកម្ម
ជំនួប​តារា​ថៃ​ផ្ទាល់ នៅ​ផ្សារ​ទំនើប AEON Mall
07, Oct 2015 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ: នា​ថ្ងៃទី 6 ខែតុលា​ម្សិលមិញ​នេះ​រោងភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex by Cellcardដែលមាន​ទីតាំង ក្នុង​ផ្សារ​ទំនើប AEON Mall ជាន់​ទី២  សហការ​ជាមួយ​ស្ថានទូត​ថៃ, ផលិតកម្ម​GTH, Thai Foundation បានរៀបចំ​កម្មវិធី “ជំនួប​តារា Heart Attack ហ្វ្រី​លែ​ន ហាម​ឈឺ..ហាម​ឈប់..ហាម​ស្រលាញ់​ពេទ្យ។

គោលបំណង​របស់​កម្ម​វិធី​នេះ គឺ​ចង់អោយ​អ្នកកាសែត និង​Bloggers ទាំងអស់ បាន​ចូលរួម   ទស្សនា ការជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​តារា​សម្តែង​ស្រី​សម្លេង​ស្រទន់ វ៉ា​យ​អូ​ឡេ​ត និង​តារា​ប្រុស​មុខស្រស់​កំប្លែង​ស្ងួត "សាន់​នី” ដែល​ហ្វេ​ន​ទាំងអស់គ្នា​ធ្លាប់​ស្គាល់​និង​សើច​ហូរ​ទឹកភ្នែក​ម្តង​រួចមកហើយ​នៅក្នុង​រឿង​”I fine thank you love you” ដែល​ម្តងនេះ​បុរស​សង្ហា​ម្នាក់នេះ​បាន​ផ្លាស់ប្តូរ​មក​សម្តែង​ជា​តួអង្គ​កំពូល​អ្នក​រវល់​ជាងគេ​ក្នុង​លោក ពិតជា​កូរ​អ្នក​ទាំងអស់គ្នា​សើច​កក្រើក​រោង​ទៀត​មិន​ខាន​ទេ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រិយមិត្ត​និង​មានឱកាស​ទ​ទូល បាន​ហត្ថលេខា​តារា​វត្ថុ​អនុ​ស្សាវ​រី​យ៏​និង​ជាពិសេស​Selfie ជាមួយ​ពួកគេ​យកទៅ​ផុស​បង្អួត​មិត្តភក្តិ​បាន​ទៀតផង។ លើសពីនេះទៅទៀត​ក្រៅពី​ការជួប​តារា Major Cineplex by Cellcard ក៏បាន​អញ្ជើញ​ក្រុម​រាំ Elaztix នឹងមាន​ការលេង​ហេ្គ​ម​ដើម្បី​បាន​រង្វាន់​ពី​ក្រុមហ៊ុន   Cellcard   ផងដែរ។




(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com