ជាតិ
មនុស្ស ២០នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៩ តុលា​នេះ
10, Oct 2015 , 12:06 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៤នាក់​បាន​បាត់​បង់ជីវិតនិង១៦នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន៨លើក (យប់៤លើក) នៅ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥។ នេះ​បើ​យោងតាម​ការផ្សាយ​របាយ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំថ្ងៃ លើ​គេហទំព័រ​នគរបាលជាតិ។



គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨លើក​នេះ យានយន្ត​ខូចខាត​សរុប ១៤គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ៩គ្រឿង រថយន្ត​ធុន​តូច ៤គ្រឿង គោយន្ត​កន្ត្រៃ​មួយគ្រឿង និង​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៣លើក, មិន​ប្រកាន់​ស្តាំ ១លើក, បត់​គ្រោះថ្នាក់ ១លើក និង​មិន​គោរព​សិទ្ធិ​អាទិភាព ៣លើក។ ដោយឡែក​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​មាន​ចំនួន ១៣នាក់ (យប់៥នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com