ជាតិ
មនុស្ស​ចំនួន ៣៣នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៤ តុលា
15, Oct 2015 , 8:11 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស​ចំនួន៩នាក់បាន​បាត់​បង់ជីវិត និង២៤នាក់​របួសធ្ងន់​ស្រាល ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន១៥លើក នៅ​ថ្ងៃទី១៤ ខែតុលា ​ឆ្នាំ២០១៥។ នេះ​បើតាម​ការផ្សាយ​បូកសរុប​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំថ្ងៃ​របស់អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ។



ករណី​គ្រោះថ្នាក់ចរាចរណ៍​ទាំង ១៥លើក យានយន្ត​ខូ​ត​ខាត​សរុប​ចំនួន ២៧គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន២១គ្រឿង រថយន្ត​ធុន​តូច៦គ្រឿង និង​ថ្មើរជើង​ម្នាក់។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន៥លើក មិន​ប្រកាន់​ស្តាំ៣លើក បត់​គ្រោះថ្នាក់២លើក ស្រវឹង៣លើក កត្តា​យានយន្ត១លើក និង​មនុស្ស​ដើរ​ឆ្លងផ្លូវ១លើក។ រីឯ អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់មាន​ចំនួន ២៩នាក់​ (យប់៧នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com