ជាតិ
មនុស្ស១៧នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៦ខែតុលា
17, Oct 2015 , 9:02 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន៤នាក់​បាន​ស្លាប់ និង១៣នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១០លើក​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី១៦ខែតុលា។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ។



បើតាម​របាយការណ៍​ដ​ដែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៨គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១១គ្រឿង រថយន្ត​ធុន​តូច៤គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង និង​យាន​ផ្សេង១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ហួស​ល្បឿន៤លើក មិន​ប្រកាន់​ស្តាំ២លើក បត់​គ្រោះថ្នាក់១លើក ប្រជែង​គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​មិន​ពាក់មួក​ចំនួន១១នាក់។ ដោយឡែក​យានយន្ត​ដែល​រង​ការផាកពិន័យ​មាន​សរុប​ចំនួន២,២០៤ ក្នុងនោះ​រថយន្ត​ចំនួន១,០១៤គ្រឿង និង​ម៉ូតូ​ចំនួន១,១៩០គ្រឿង៕





Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com