ជាតិ
មនុស្ស​១៧នាក់ស្លាប់ និងរបួស​ធ្ង​ន់​ស្រាល ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅថ្ងៃចន្ទនេះ
19, Oct 2015 , 8:43 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន៤នាក់​បាន​ស្លាប់ និង១៣នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៨លើក នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី១៩ ខែតុលា​នេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៥គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង និង​រថយន្ត​ធុន​ធំ១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន៦លើក បត់​គ្រោះថ្នាក់១លើក មិន​គោរព​សិ​ទិ្ធ១លើក  ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​ចំនួន៦នាក់៕






© រក្សាសិទ្ធិដោយ thmeythmey.com