ជាតិ
រយៈពេល​ជាង ១០ឆ្នាំ បទល្មើស​ថយចុះ​ចំនួន ៦០,៣៣ភាគរយ​នៅ​កម្ពុជា
20, Oct 2015 , 5:40 pm        
រូបភាព
ដោយ:
 
 
ភ្នំពេញ៖ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បានលើកឡើង​ពី​តួលេខ​នៃ​បទល្មើស​ក្នុង​ដំណាក់​ការបោះឆ្នោតជាតិ ចាប់ពី​ឆ្នាំ១៩៩៨ រហូតដល់​អាណត្តិ​ទី៥ ឆ្នាំ២០១៣ កន្លងទៅ។

 
លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​អគ្គស្នងការដ្ឋាន នគរបាលជាតិ ពាក់ព័ន្ធ​នឹង​បទល្មើស​តាម​ដំណាក់កាល​បោះឆ្នោត​វិញ​ថា ក្នុង​អាណត្តិ​បោះឆ្នោត​ឆ្នាំ១៩៩៨ បទល្មើស​មាន​សរុប​ចំនួន ៦៨៤៧លើក ដល់ ២០០៣ បទល្មើស​ថយ​មក​ត្រឹម ៥៦៩១លើក ថយចុះ ១៦,៨៨ភាគរយ។ ក្នុង​ឆ្នាំ២០០៨ បទល្មើស​មាន​ចំនួន ២៨៨១លើក ថយចុះ ៥៧,៩២ភាគរយ ដល់​ឆ្នាំ២០១៣ បទល្មើស​មាន ២៧១៦លើក បើ​ប្រៀបធៀប ១៩៩៨ ដល់ អាណត្តិ​ទី៥ ឆ្នាំ ២០១៣ បទល្មើស​ថយចុះ ៦០,៣៣ភាគរយ ។ លោក​បាន​និយាយ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ម្សិលមិញ​ថា នេះ​គឺជា​សមិទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​របស់​កងកម្លាំង​នគរបាល ក្នុងការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។
 
ជាងនេះទៀត លោក​បន្តថា ក្នុង​ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ បទល្មើស​បានកើត​ឡើង​ចំនួន ២៣៤លើក ថយចុះ ៣ ភាគរយ ពិសេស​គឺ ករណី​ប្លន់ ថយចុះ​ចំនួន ២៩ភាគរយ។
 
បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រយៈពេល ៩ខែ ក្នុង​ឆ្នាំ ២០១៥នេះ បទល្មើស​មាន ចំនួន ២០២៦លើក ថយចុះ ៥ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំទៅ បទល្មើស ចំនួន ២១៣០លើក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com