ជាតិ
មនុស្ស២៤នាក់ស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ២៥ខែតុលា
× យ៉ាងហោចណាស់មនុស្សចំនួន៦នាក់បានស្លាប់ និង១៨នាក់បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន១០លើក នៅទូទាំងប្រទេសកាលពីថ្ងៃទី២៥ខែតុលា។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនោះ បានបង្កឲ្យខូចខាតយានយន្តសរុប១៦គ្រឿង ក្នុងនោះម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូច៦គ្រឿង រថយន្តធុនធំ២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺបណ្តាលមកពីបើកបរហួសល្បឿន៤លើក ស្រវឹង២លើក មិនគោរពសិទិ្ធ២លើក ប្រជែងគ្រោះថ្នាក់១លើក និងមិនប្រកាន់ស្តាំ១លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com