ជាតិ
មនុស្ស២៦នាក់ស្លាប់ និងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១ខែវិច្ឆិកា
× មនុស្សយ៉ាងហោចនាស់៥នាក់បានស្លាប់ និង២១នាក់រងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន១០លើកនៅទូទាំងប្រទេស នៅថ្ងៃទី ១ខែវិច្ឆិកា។ នេះបើយោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ។
បើតាមប្រភពដដែល ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទាំង១០លើកនោះបាន បណ្តាលខូតខាតយានយន្តសរុបចំនួន១៨គ្រឿង ក្នុងនោះម៉ូតូ១៣គ្រឿង រថយន្តធុនតូច២គ្រឿង និងរថយន្តធុនធំ៣គ្រឿង។
មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់គឺមកពីបើកបរហួសល្បឿន៣លើក ប្រជែងគ្រោះថ្នាក់៣លើក ស្រវឹង២លើក មិនគោរពសិទ្ធ១លើក បត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន១៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com