ជាតិ
មនុស្ស២០នាក់ស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៥ខែវិច្ឆិកា
× យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានស្លាប់ និង១៦នាក់រងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៨លើកនៅទូទាំងប្រទេស នៅថ្ងៃទីនៅថ្ងៃទី៥ ខែវិច្ឆិកា។
យោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនោះ បានបង្កឲ្យខូចខាតយានយន្តសរុប១២គ្រឿង ក្នុងនោះម៉ូតូ៩គ្រឿងរថយន្តធុនតូច ១គ្រឿង រថយន្តធុនធំ១គ្រឿង និង រ៉ឺម៉កម៉ូតូ១គ្រឿង។
មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ មកពីបើកបរហួសល្បឿន៤លើក បត់គ្រោះថ្នាក់២លើក ប្រជែងគ្រោះថ្នាក់១លើក មិនប្រកាន់ស្តាំ១លើក ក្នុងនោះអ្នកគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន១៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com