ជាតិ
ប្លន់ ឆក់ សម្លាប់ ជា​ប្រធានបទ​ក្តៅ​ដែល​ព្រះរាជអាជ្ញា​ទូទាំងប្រទេស​ជជែក​នៅថ្ងៃនេះ​
18, Dec 2015 , 10:10 am        
រូបភាព
រូបលោក អង្គ វង្ស វឌ្ឍនា ពីហ្វេសប៊ុកក្រសួងយុត្តិធម៌
រូបលោក អង្គ វង្ស វឌ្ឍនា ពីហ្វេសប៊ុកក្រសួងយុត្តិធម៌
ដោយ: ថ្មីៗ
 
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វ​ឌ្ឍ​នា កំពុង​ដឹកនាំ​ព្រះរាជអាជ្ញា​នៅ​ទូទាំងប្រទេស ប្រជុំ​នៅ​ទីស្តីការក្រសួង​នៅថ្ងៃនេះ​។ បើតាម​លោក រដ្ឋមន្ត្រី​កិច្ចប្រជុំ​នេះ ធ្វើឡើង​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន​។​


 
​ការសម្លាប់ ឆក់ ប្លន់ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក ដែល​ព្រះរាជអាជ្ញា​ទូទាំង ២៥ ខេត្ត រាជធានី ពិភាក្សាគ្នា​នៅ​ព្រឹក​នេះ ក្រៅពី​ប្រធានបទ​នៃ​ការពិនិត្យ​លើ​ការងារ​បស់​ព្រះរាជអាជ្ញា​កន្លងមក​។ 
 
​លោក អង្គ វង្ស វ​ឌ្ឍ​នា បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា កិច្ចប្រជុំ​នេះ ដើម្បី​ប្រមូល​ទិន្នន័យ និង​មតិយោបល់ ដើម្បី​ដាក់​ទៅក្នុង​កិច្ចប្រជុំ​ធំ​នៅ​ថ្ងៃទី ២២ ខែធ្នូ ដែលជា​កិច្ចប្រជុំ​ជាមួយ​ប្រធាន​តុលាការ​ទូរ​ទាំង​ប្រទេស និង​អគ្គស្នងការ​នគរបាល​ជាតិ​៕
 
 

Tag:
 ព្រះរាជអាជ្ញា​
 ​អង្គ វង្ស វ​ឌ្ឍ​នា
© រក្សាសិទ្ធិដោយ thmeythmey.com