អត្ថបទពាណិជ្ជកម្ម
គួរ​ទិញ​ដី​នៅក្នុង​ខេត្តសៀមរាប ទាន់​តម្លៃ​នៅ​ទាប ក្នុង​តំបន់​ល្អ​
04, Feb 2016 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកខ្លះ​ចង់​ទិញ​ដី​នៅ​ទីក្រុង​ភ្នំពេញ ពីព្រោះ រាជធានី​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​ដ៏​ធំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ភ្នំពេញ​ត្រូវបាន​គេ​ហៅថា ជាទី​ក្រុង​ទន្លេ ពីព្រោះ​មាន​ទន្លេ​បួន​មុខ​។ តែ​អ្នក​ខ្លះទៀត ប្រាថ្នា​ចង់​ទិញ​ដីធ្លី ផ្ទះសម្បែង​នៅក្នុង​ខេត្តសៀមរាប ពីព្រោះ ទីក្រុង​ប្រាសាទ​មួយ​នេះ គឺជា​ទីសក្ការៈ​ដ៏​ស័ក្តិសិទ្ធិ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​កោតសរសើរ និង​គោរព​។ ម្យ៉ាងទៀត ដីធ្លី​នៅក្នុង​ខេត្តសៀមរាប​នៅមាន​តម្លៃ​ទាប​ជាង​នៅ​ទីក្រុង​ភ្នំពេញ​។

​មនុស្ស​មួយចំនួនធំ​ប្រាថ្នា​ចង់​បញ្ចប់ជីវិត​ដោយ​រស់នៅ​លើទឹក​ដី​នៃ​ខេត្តសៀមរាប​ដ៏​ស័ក្តិសិទ្ធិ​មួយ​នេះ​។ ក្រៅពី​ប្រាសាទ ព្រៃព្រឹក្សា​ធំៗ​នៅ​ជុំវិញ​ប្រាសាទ បឹង ត្រពាំង​ធម្មជាតិ​ជាច្រើន លម្អ​ខេត្តសៀមរាប​ឲ្យ​កាន់តែ​ល្អ​ឯក​នៅក្នុង​ប្រទេស​កម្ពុជា​។ រស់នៅក្នុង​ខេត្តសៀមរាប ស្រួល​ដកដង្ហើម​ជាង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​។ រស់នៅក្នុង​ខេត្តសៀមរាប​មាន​អារម្មណ៍ល្អ​ជាង​រស់នៅ​ទីក្រុង​ភ្នំពេញ​។ មនុស្ស​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា និង​បរទេស​ជាច្រើន​នាក់​បានសម្រេច​ចិត្ត​រួចជាស្រេច​រស់នៅក្នុង​ខេត្តសៀមរាប​។ មូលហេតុ គឺ​ដោយសារ​សៀមរាប គឺជា​ទឹកដី​ស័ក្តិសិទ្ធិ និង​ស្ងប់ស្ងាត់​។

​ប្រសិនបើ​អស់លោក​ចាប់អារម្មណ៍ ក្រុមហ៊ុន​លក់​ប្លង់ដី​ផ្ទះល្វែង និង​វីឡា​បាននិងកំពុង​ពុះ​ដី​ឡូ​តិ៍លក់​ក្នុងតម្លៃ​សមរម្យ​។ ដី​ឡូ​តិ៍​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​២៥​ម៉ែត្រ មានតម្លៃ​ជាង​១៦០០០​ដុល្លារ​អាមេរិក​។ អ្នកទិញ​អាច​កក់​ត្រឹមតែ​២០%​នៃ​ទឹកប្រាក់​សរុប និង​បង់​ប្រចាំខែ​តែ​ជាង​៣០០​ដុល្លារ ក្នុង​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ​ជាការ​ស្រេច​។

​ប្លង់​វីឡា​ទទឹង ១២,៥ ម៉ែត្រ និង​បណ្តោយ​២៥ ម៉ែត្រ មានតម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​។ លក្ខ​ខ័​ណ្ឌ​ដូចគ្នា​និង​ប្លង់​ផ្ទះល្វែង​ដែរ គ្រាន់តែ​តម្លៃ​ខុសគ្នា​។

​នៅលើ​ទំហំ​ដី​ច្រើន​ហិកតា​ខាងលើនេះ ប្លង់​ផ្ទះល្វែង និង​ប្លង់​វីឡា​ដាក់លក់​មាន​ចំនួន​កំណត់ ពីព្រោះ ម្ចាស់​ក្រុមហ៊ុន​រក្សា​ដី​ទុក​មួយចំនួនធំ​ដើម្បី​សាងសង់​ប៊ូ​ទិ​ក​(Boutique)​។


​ទីតាំង​ដី​ខាងលើ​ស្ថិតនៅ​ខាងលិច​ឈាង​ខាងត្បូង​ក្រុង​សៀមរាប​ដែលមាន​ចម្ងាយ​តែ​៣​គីឡូម៉ែត្រ​ពី​ផ្សារ​ចាស់​នៃ​កណ្តាល​ក្រុង​សៀមរាប​ប៉ុណ្ណោះ​។ ទីតាំង​ដី​ស្ថិតនៅ​ជាប់​នឹង​អង្គរ Golf Resort និង​ក្បែរ​បុរី​អង្គរ​ផា​លេស​។  ទីតាំង​មាន​ភ្លើងអគ្គិសនី​ត្រឹមត្រូវ​។ ដី​មាន​ប្លង់រឹង​ត្រឹមត្រូវ​។ នៅទីនេះ គឺជា​ទីតាំង​ដែល​អាច​រស់​នៅបាន​យ៉ាង​ស្រួល​បំផុត ឬក៏​អាច​សាងសង់​ហើយ​ជួល​ក៏បាន​ដែរ​។

​សូមបញ្ជាក់ថា ក្នុងការ​ប្រកាស​លក់​លើ​ក​ទី​១ ប្លង់​ផ្ទះល្វែង​ជាង​១០០​ល្វែង​ត្រូវបាន​លក់ដាច់​អស់​ក្នុង​រយៈ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​នេះ គឺជា​ការប្រកាស​លក់​លើ​ក​ទី​២ ដែល​ចំនួន​ប្លង់​ផ្ទះល្វែង និង​ប្លង់​វីឡា​មានកំណត់​។ មាន​គេហដ្ឋាន​មួយ​នៅ​ភ្នំពេញ និង​មួយទៀត​នៅក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប គឺជា​ជម្រើស​ដែល​មិនគួរ​មើលរំលង​ឡើយ​។ 

​លេខ​ទំនាក់ទំនង​៖ លោក ឆេង ឌី​ណា​៖ ០១២ ៩៥៦ ៧៧៤


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com