ជាតិ
​មន្ត្រី គ​.​ជ​.​ប ចាស់ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​របស់​ប្រធាន និង​ស្ថាប័ន គ​.​ជ​.​ប ថ្មី​
10, Feb 2016 , 9:39 pm        
រូបភាព
​ព្រះករុណា ព្រះមហាក្សត្រ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ឡាយព្រះហស្ថលេខា​តែងតាំង មន្ត្រី​ចំនួន ៨​រូប ឲ្យ​ធ្វើជា​ទីប្រឹក្សា នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ។​



​ក្នុងចំណោម​មន្ត្រី​ទាំង​៨​រូប មាន​មន្ត្រី​ចំនួន​៤​រូប គឺ​លោក​កែវ ផល្លា លោក​ឆាយ សុផាន់​ណា លោក​ហ៊ឺ រ៉ុង និង​លោក​សុ​កល​: ទី​ប៉ោ ជាទី​ប្រឹក្សា​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ឋាន​:​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

​ឯម​ន្ត្រី​៤​រូប​ទៀត មាន លោក​សំ សាវុធ លោក​វង្ស ចំរើន លោក​កែ រិ​ទ្ឋិ និង​លោក​ចែម វុឌ្ឍិ​ការ ជាទី​ប្រឹក្សា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ឋាន​:​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

​គួរ​បញ្ជាក់ថា មន្ត្រី​ទីប្រឹក្សា​គជប និង​ប្រធាន​គជប ទាំងនេះ​សុទ្ធតែជា​អ្នក​មន្ត្រី គជប ចាស់ ដែលមាន​បទពិសោធន៍​បម្រើ​ការងារ​ក្នុង​គជប​នេះ ដូចជា លោក កែវ ផល្លា ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម ។ លោក ហ៊ី រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ គ​.​ជ​.​ប​។ លោក សុ​កុលៈ ទី​ប៉ោ អគ្គលេខាធិការរង គ​.​ជ​.​ប ។ លោក វង្ស ចំរើន ទីប្រឹក្សា​ផ្ទាល់​ប្រធាន គជប និង​លោក សំ សាវុធ ជា​មន្ត្រីជាន់ខ្ពស់​នៃ​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម ទទួលបន្ទុក​ការងារ​ស្រាវជ្រាវ​ច្បាប់ និង​ដោះស្រាយ​ពាក្យបណ្តឹង​ជាដើម ៕

Tag:
 បោះឆ្នោត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com