ជាតិ
សាលាក្រុង​មិនអាច​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​ទ្ធ ៦០០​អង្គ​/​នាក់​ដង្ហែ​ក្បួន​មាឃបូជា​ឡើយ​
21, Feb 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២២ កុម្ភៈ វត្ត​បទុម​វ​តី​នឹង​រៀបចំ​ពិធីបុណ្យ​មាឃបូជា ហើយ​ក៏មាន​ក្បួន​ដង្ហែ​មាឃបូជា​ផងដែរ ដែល​ប្រព្រឹត្តិ​ទៅ​នៅវេលា​ម៉ោង​៣៖៣០​នាទី​រសៀល ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ ពុទ្ធ​បរិ​ស័​ទ្ធ សិស្ស និង​និស្សិត ប្រមាណ​ពី​៤០០​ទៅ​៦០០​អង្គ​/ នាក់​។ ប៉ុន្ដែ​សំណើសុំ​ដង្ហែ​ក្បួន​មាឃបូជា​នេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ បដិសេធ​មិនអាច​អនុញ្ញាតនោះឡើយ​។​


 
​លោក ឡុង ឌី​ម៉​ង អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​លិខិត​ស្នើសុំ​ដង្ហែ​ក្បួន​មាឃបូជា ពី​សម្ដេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សាលា​រាជធានី​ក៏បាន​សម្របសម្រួល​ជូនដំណឹង​ទៅ​សម្ដេច​សង្ឃ​វិញ​ថា មិនអាច​ផ្ដល់​ការ​ដង្ហែ​ក្បួន​បាន​នោះទេ ដោយសារតែ​ការ​ដង្ហែ​ក្បួន​នេះ គឺមាន​ការជាន់​គ្នា​ជាមួយ​កម្មវិធី​របស់រ​ដ្ឋា​ភិ​បាល ក្នុងនោះ​មានការ​ទទួល​ការយាងមក​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី មហា​ចក្រី សិរិ​ន​ថន មក​កម្ពុជា​។​
 
​បើតាម​លោក ឡុង ឌី​ម៉​ង់ បើទោះជា​មិនមាន​ការ​ដង្ហែ​ក្បួន តែ​វត្ត​បទុម​វ​តី អាច​រៀបចំ​ពិធីបុណ្យ​មាឃបូជា ជាធម្មតា​។​
 
​គួរ​បញ្ជាក់ថា បុណ្យមាឃបូជា គឺជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ដាក់ចុះ​នូវ​ព្រះ​ជន្មាយុ​សង្ខារ ពោលគឺ​ទ្រង់​កំណត់​ថ្ងៃ ដែល​ព្រះអង្គ​នឹង​រំលត់​ខន្ធ​ចូលកាន់​មហា​បរិនិព្វាន ដែល​ជាការ​លាចាក​លោក​នេះ ដោយ​ពុំមាន​ការវិលត្រឡប់​វិញ ជាការ​លាចាក​សង្សារវដ្ដ ដោយ​ពុំមាន​អាឡោះអាល័យ ព្រោះ​ផ្លូវ​ដែល​ព្រះអង្គ​យាង​ទៅ ជា​ផ្លូវ​សុខ​ស្ងប់​ប្រាសចាក​ទុក្ខ​ទាំងពួង​៕

© រក្សាសិទ្ធិដោយ thmeythmey.com