ជាតិ
និស្សិតពេទ្យ៤នាក់ តាមស្កាត់ជួបសម្តេច ហ៊ុន សែន ដល់ទូរថភ្លើង ដើម្បីសុំអាហារូបករណ៍ រូបថតពី៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
× ដឹកនាំសមាជិករដ្ឋាភិបាលធ្វើដំណើរតាមរថភ្លើងជាលើកដំបូង គឺជារឿងអស្ចារ្យមួយហើយសម្រាប់ប្រមុខរដ្ឋាភិបាល។ ប៉ុន្តែរឿងអស្ចារ្យមួយទៀតដែលបានកើតឡើងលើរថភ្លើងនោះ គឺសម្តេចនាយករដ្ឋមន្ត្រីបានជួបនិស្សិតពេទ្យ៤នាក់ដែលបានព្យាយាមតាមស្កាត់ជួបសម្តេចដល់ទូររថភ្លើង ដើម្បីស្នើសុំអាហារូបករណ៍។ និស្សិតទាំង៤នាក់ដោយសារតែខ្វះថវិកាបង់ថ្លៃសិក្សា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រឡងឡើយ។
បើតាមការរៀបរាប់របស់សម្តេច ហ៊ុន សែន និស្សិតពេទ្យទាំង៤នាក់ ក្នុងនោះនិស្សិតនារី២នាក់ ក្រោយពីរកមធ្យោបាយទិញសំបុត្ររថភ្លើងបានហើយ បាននាំគ្នាទៅបន់ស្រន់នៅព្រះអង្គដងកើមុខព្រះបរមរាជវាំង ដើម្បីពួកគេអាចបានជួបសម្តេច។ សម្តេច ហ៊ុន សែន បានលើកឡើងអំពីរឿងនិស្សិតទាំង៤នាក់នេះ ពីវេទិកានៃការជួបជុំជាមួយកម្មករកម្មការិនីកំពង់ផែក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១ឧសភានេះ ដោយបញ្ជាក់ផងដែរថា សម្តេចបានផ្តល់អាហារូបករណ៍ដល់ពួកគេទាំង៤នាក់។ ដោយស្ងើចសរសេរអំពីទឹកចិត្តស្រឡាញ់ការសិក្សារបស់និស្សិតទាំង៤នាក់ សម្តេច ហ៊ុន សែន ក៏បានថ្លែងស្តីបន្ទោសផងដែរយុវជនមួយចំនួនដែលជាកូនរបស់អ្នកមានទ្រព្យសម្បត្តិ និងមានបុណ្យស័ក្តិ ហើយបាននាំគ្នាប្រព្រឹត្តអំពើឧបាយមុខ ដូចជាសេពគ្រឿងញៀន និងល្បែងស៊ីសងជាដើម។
សូមលោកអ្នក ស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន ៖
Tag:
ហ៊ុន សែន
និស្សិត
រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com