ជាតិ
សំណុំរឿងស្រីមុំ៖ សម្តេច ហ៊ុន សែន បង្ហើបថា មានការប៉ុនប៉ងចរចាដោះដូរ
× ហាក់មានរឿងសម្ងាត់ជាច្រើននៅពីក្រោយសំណុំរឿងកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលធ្វើឲ្យពលរដ្ឋអ្នកតាមដានបញ្ហានេះស្រពិចស្រពិល។ ក្រោយពីកញ្ញាស្រមុំ ឆ្លើយទទួលស្គាល់សំឡេងសន្ទនារបស់ខ្លួនជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា សមាគមអាដហុកបានធ្វើសន្និសីទកាសែតហើយសំដែងការងឿងឆ្ងល់ថា ហេតុអ្វីកញ្ញាស្រីមុំនិយាយប្រាប់អាដហុកផ្សេង និងនិយាយប្រាប់តុលាការផ្សេងៗ។ លិខិតចំហររបស់កញ្ញា ស្រីមុំ បានឈានដល់មានការកោះហៅមន្ត្រីជាន់ខ្ពស់របស់សមាគមអាដហុដ អគ្គលេខាធិការរង គជប និងមន្ត្រីការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់អាចបញ្ជាក់ប្រាប់ពីមូលហេតុនៃការកោះហៅសួរដេញដោលមន្ត្រីអាដហុក និងអគ្គលេខាធិការរង គជប នោះឡើយរហូតដល់ពេលនេះ។
នៅពេលដែលសាលាដំបូងរាជធានីភ្នំពេញចាប់ផ្តើមសួរដេញដោលមន្ត្រីអាដហុក នៅព្រឹកថ្ងៃទី១ឧសភានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយឲ្យដឹងអំពីការប៉ុនប៉ងចរចាដោះដូរមួយ។ តាមរយៈប្រសាសន៍របស់សម្តេច ហ៊ុន សែន ពីខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១ឧសភានេះ គេមិនអាចដឹងថា ការដោះដូរនោះ គឺជាអ្វីឡើយ។ ប៉ុន្តែថា សម្តេច ហ៊ុន សែន បានប្រកាសហើយថា សម្តេចមិនទទួលយកការដោះដូរនោះទេ ហើយសម្តេចបានថ្លែងព្រមានទៀត មិនឲ្យបរទេសជ្រៀតជ្រែកក្នុងកិច្ចការរបស់កម្ពុជា។
សូមលោកអ្នកស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន ៖
Tag:
ស្រីមុំ
adhoc
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com