ប្លែកៗ
អន្តរជាតិ
អារ៉ាប់​រួម អេ​មី​រេ​ត ៖ ស្ត្រី​ម្នាក់​ត្រូវ​ពិន័យ និង​ដេញ​ចេញពី​ប្រទេស ដោយសារ​លួច​មើល​ទូរ​សព្ទ​ប្តី​
23, May 2016 , 9:19 pm        
រូបភាព
រូបថតស្រ្តីអារ៉ាប់លួចមើលទូរស័ព្ទប្តី
រូបថតស្រ្តីអារ៉ាប់លួចមើលទូរស័ព្ទប្តី
ដោយ: ធីតា
​ស្ត្រី​វ័យ ៣០ ប្លាយ​ឆ្នាំ​ម្នាក់​ត្រូវ​តុលាការ​នៃ​ប្រទេស​អារ៉ាប់​រួម អេ​មី​រេ​ត កាត់ទោស​ឲ្យ​បង់ថ្លៃ​ផាកពិន័យ​ដ៏​ធ្ងន់ធ្ងរ និង​បណ្តេញ​ចេញពី​ប្រទេស បន្ទាប់ពី​បាន​រកឃើញថា នាង​ពិត​ជាមាន​កំហុស​ដោយបាន​រំលោភ​លើ​ជីវិត​ឯកជន​របស់​ស្វាមី​។​



​បើតាម​សារព័ត៌មាន Gulf News ស្ត្រី​រូបនេះ​បាន​លួច​មើល​ទូរស័ព្ទដៃ​របស់​ស្វាមី ដោយសារតែ​នាង​សង្ស័យថា ស្វាមី​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ម្នាក់ទៀត​។ ក្រោយមក ស្វាមី​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលា​ការប្តឹង​ប្រពន្ធ​ថា បាន​រំលោភ​លើ​ជីវិត​ឯកជន​របស់ខ្លួន​។​

​តុលាការ​បានសម្រេច​ផ្តន្ទាទោស​ស្ត្រី​រូបនេះ ដោយ​តម្រូវ​ឲ្យ​បង់ថ្លៃ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ៤០ ៩០០ ដុល្លារ និង​និរទេស​នាង​ចេញពី​ប្រទេស​៕






© រក្សាសិទ្ធិដោយ thmeythmey.com