កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ កម្ពុជាឈ្នះភ្ញៀវទីម័រខាងកើត ២-០
29, May 2016 , 9:03 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ទទួល​ជ័យ​ជម្នះ ២-០ លើ​ទីម័រខាងកើត​ក្នុងជំនួប​មិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃអាទិត្យនេះ។



នៅ​នាទី ទី១១ កម្ពុ​ជា​រក​បាន​គ្រាប់​បាល់​បញ្ចូលទី​បើ​កឆាក​ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុ​ទ្ធ​​​ក្រសួងការពារជាតិ ភួង សុខ​សាណា នាការបង្ហាញ​ខ្លួន​សារជា​ថ្មី​សម្រាប់​ក្រុម​ជម្រើស​ជាតិ។ ប៉ុន្តែ​១៦នាទី​ក្រោយ​មក សាណា ត្រូវ​បាន​ដាក់​ជំនួស​ដោយមិត្ត​រូមក្លិបការពារជាតិ ច្រឹង ពលរដ្ឋ ដោយសារតែរូបគេ​មាន​បញ្ហា​របួស។


លោក Lee Tae Hoon បាន​ដាក់ ស៊ុន វណ្ណដេត ជំនួស ប៊ិន ធារី ហើយ ចាន់ វឌ្ឍនាកា ជំនួស កែវ សុខផេង នៅ​ដើម​តង់ទីពីរ។ ចាប់​ផ្តើម​បាន​ត្រឹម​២នាទីប៉ុណ្ណោះ  កម្ពុជា បាន​បង្កើន​ការ​នាំមុខ ២-០ តាមរយៈការ​តែតបាល់​បញ្ចូលទី​របស់​ប្រធានក្រុម ឃួន ឡា​បូរ៉ាវី។


កម្ពុជា និងទីម័រខាងកើត សុទ្ធតែមាន​បេសកកម្ម​រៀងៗ​ខ្លួន​ក្នុងការ​ប្រកួត Playoff ពាន​រង្វាន់ AFC Asian Cup ដោយ​កម្ពុជា​ត្រូវប៉ះឆាយនីស តៃប៉ិ ខណៈទីម័រខាងកើត​ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី។

ជម្រើស​​របស់​កម្ពុជា៖  អ៊ុំ សេរីរ័ត្នន៍ (អ្នកចាំទី), ហុង ផេង, ណុប តុលា (សឿយ វិសាល ៧៥) , សុខ សុ​វណ្ណ, រស់ សំអឿន, ទិត្យ ឌីណា (ហួយ ផល្លីន ៥៧) , ឈិន ឈឿន, ប៊ិន ធារី (ស៊ុន វណ្ណដេត ៤៦) ឃួ​ន ឡាបូរ៉ាវី (ប្រធា​នក្រុម) (ប្រាក់ មុន្នីឧត្តម ៦៨) , កែវ សុខផេង (ចាន់ វឌ្ឍនាកា ៤៦), ភួង សុខសាណា (ច្រឹង ពលរដ្ឋ ២៦)




Tag:
 បាល់ទាត់
  ជម្រើសជាតិ
  មិត្តភាពអន្តរជាតិ
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com