ពីនេះ ពីនោះ
ពីនេះ ពី​នោះ៖ ចូរ​កុំ​ធ្វើ​នយោបាយ​ដើម្បី​ដូរ​បាយ!
04, Apr 2015 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ប្រទេស​ស៊ី​វិ​ល័យ ជឿនលឿន គោរព​ច្បាប់ អ្នកនយោបាយ​ភាគច្រើន​ជា​អ្នកមាន​ធនធាន​ទ្រព្យសម្បត្តិ និង​មានចំណេះដឹង​ខ្ពស់។


ដូច្នេះ ពួកគេ​ធ្វើ​នយោបាយ​ដើម្បី​ជួយ​ជាតិ និង​ដើម្បី​កសាង​កិត្តិយស​សម្រាប់​ខ្លួនគេ ពោលគឺ​ពួកគេ​មិន​ធ្វើ​នយោបាយ​ដើម្បី​ដូរ​បាយ​នោះទេ។

ប៉ុន្តែ​នៅក្នុង​ប្រទេស​ក្រីក្រ​មួយចំនួន អ្នកនយោបាយ​ភាគច្រើន​ធ្វើ​នយោបាយ​ដើម្បី​ដូរ​បាយ(ធ្វើ​ជំនួញ​នយោបាយ)។ និយាយ​បែប​ផ្សេង មានន័យថា ពួកគេ​ធ្វើ​នយោបាយ​ដើម្បី​កេងប្រវ័ញ្ច​ឬ​ជញ្ជក់​ឈាម​ពី​ជាតិ ពោលគឺ​មិនមែន​ដើម្បី​ជួយ​ជាតិ​ទេ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com