អន្តរជាតិ
នាវាពិឃាដជប៉ុន ២គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
23, Feb 2024 , 5:19 pm        
រូបភាព
រូបភាព Kyodo
រូបភាព Kyodo
នាវាពិឃាដរបស់កម្លាំងស្វ័យការពារជប៉ុនចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែព្រះសីហនុនៅថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ។ វត្តមាននាវាពិឃាដទាំងពីរគ្រឿងនេះ ធ្វើឡើងស្របពេលជប៉ុនរក្សាយុទ្ធសាស្រ្តសេរី និងបើកចំហក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

 
នាវាពិឃាដ Suzunami និង Shimakaze បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ដោយអមមកជាមួយកងកម្លាំងប្រមាណ ៤៣០នាក់ផងដែរ។ នាយឧត្តមសេនីយ៍ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានមកទទួលកងកម្លាំងស្វ័យការពារដោយផ្ទាល់។ 
 
«នាវាទាំងពីរគ្រឿងនៃកម្លាំងស្វ័យការពារជប៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ បានឈប់នៅកំពុងផែព្រះសីហនុ»។ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយបែបនេះ ដោយបន្តថា វត្តមាននាវាទាំងពីរគ្រឿងនេះ ធ្វើឡើងស្របពេលជប៉ុនបន្តអនុវត្តយុទ្ធសាស្រ្តសេរី និងបើកចំហឥណ្ឌូប៉ាស៊ីហ្វិក ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់។ 
 
នាវាពិឃាដ ២គ្រឿងខាងលើ បានឈប់ចតនៅចម្ងាយ ១៥គីឡូម៉ែទ្រពីមូលដ្ឋានទ័ពជើងទឹកនៅឆ្នេររាម។ 
 
គួររម្លឹកថា នៅក្នុងខែសីហា ឆ្នាំ២០២៣ ជប៉ុន និងកម្ពុជា បានឯកភាពលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយរដ្ឋាភិបាលក្រុងតូក្យូ បានប្តេជ្ញាបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុនមកមូលដ្ឋានទ័ពជើងទឹករាមឱ្យបានញឹកញាប់៕ 

Tag:
 ជប៉ុន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com