ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ក្រោយផ្គុំ ៦ឆ្នាំ បំណែកព្រះសិវៈរាំ ជាង១ម៉ឺនដុំ នឹងមានរូបរាងតាមទម្រង់ដើម ធំជាងគេនាសម័យអង្គរ
03, Mar 2024 , 4:19 pm        
រូបភាព
សៀមរាប៖ អ្នកជំនាញខ្មែរ និងអ្នកជំនាញជនជាតិបារាំង ពីសាលាបារាំងចុងបូព៌ា បានចាប់ផ្ដើមផ្គុំរូបព្រះសិវៈរាំ ពីបំណែកថ្ម ជាង ១ម៉ឺនដុំ តាំងពីឆ្នាំ២០១៩មក។ បំណែកថ្មតូចធំនេះ ត្រូវបានធ្វើកំណាយឃើញនៅប្រាសាទក្រហម នៅតំបន់ប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ។ លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ នៅអភិរក្សដ្ឋានអង្គរ អះអាងថា ការផ្គុំបំណែកបដិមាព្រះសិវៈរាំ១ម៉ឺនដុំនេះ ជាការងារលំបាកខ្លាំងជាងគេបំផុត ដែលលោកបានជួបនាពេលកន្លងមក។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង លោក សែម វណ្ណា នៃសារព័ត៌មានឌីជីថលថ្មីៗ និង លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចតទៅ៖
 








© រក្សាសិទ្ធិដោយ thmeythmey.com