ជាតិ
សមត្ថកិច្ចព្រះសីហនុ ឃាត់ខ្លួនមនុស្ស៨៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅ KTV មួយកន្លែង
07, Mar 2024 , 12:09 pm        
រូបភាព
សមត្ថកិច្ចចុះបង្រ្កាបករណីគ្រឿងញៀននៅកន្លែងកម្សាន្ត ខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ក្នុងក្រុងព្រះសីហនុ។ រូបពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
សមត្ថកិច្ចចុះបង្រ្កាបករណីគ្រឿងញៀននៅកន្លែងកម្សាន្ត ខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ក្នុងក្រុងព្រះសីហនុ។ រូបពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្រ្កាបនៅទីតាំងខារ៉ាអូខេ ជីនឌានហ្ស៊ីយី ដោយឃាត់ខ្លួនមនុស្ស៨៧នាក់ និងដកហូតថ្នាំញៀន បានមួយចំនួន កាលពីថ្ងៃទី៥មីនា ។ នេះបើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

 
ប្រតិបត្ដិការបង្ក្រាបទីតាំងខារ៉ាអូខេ ជីនឌានហ្ស៊ីយី នេះធ្វើឡើង នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចអះអាងថា ករណីនេះ គឺពាក់ព័ន្ធនឹងការជួញដូរ រក្សាទុក និងសម្រួលឱ្យប្រើប្រាស់កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន។ 
 
កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលបង្ក្រាបទីតាំងខាងលើ ដោយរកឃើញម្សៅសថ្លា ដែលសង្ស័យជាសារធាតុញៀន១១កញ្ចប់, ម្សៅក្រាមពណ៌ស និងសារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៤២ដប, ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង និងសារធាតុផ្សំមិនច្បាស់មួយចំនួនទៀត។ ក្រៅពីនេះ មានសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀន លិខិតឆ្លងដែន៥ក្បាល និងកាតរឹងមួយចំនួនទៀតផង ។  បច្ចុប្បន្ន សមត្ថកិច្ចសាកសួរ និងបន្តនីតិវិធីច្បាប់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com