ជាតិ
សង្គមជាតិ
កញ្ចប់ព័ត៌មាន នឹងជួយឱ្យពលរដ្ឋយល់ដឹងពីសិទ្ធិ
28, Mar 2024 , 8:59 am        
រូបភាព
សកម្មភាពកិច្ចប្រជុំផ្សាព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៤ ក្នុងក្រុងបាត់ដំបង។ រូបភាព សហការីសារព័ត៌មានឌីជីថលថ្មីៗ៕
សកម្មភាពកិច្ចប្រជុំផ្សាព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៤ ក្នុងក្រុងបាត់ដំបង។ រូបភាព សហការីសារព័ត៌មានឌីជីថលថ្មីៗ៕
សៀមរាប៖ កិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) ជាផ្នែកមួយចូលរួមលើកកម្ពស់តម្លាភាព ភាពងាយទទួលបានព័ត៌មានអំពីសិទ្ធិ ស្តង់ដា ថវិកា​ និងការបំពេញការងាររបស់សេវារដ្ឋបាលសាធារណៈ។ ការផ្សព្វផ្សាយផ្តោតលើសេវាចំនួន៣ គឺសេវាសាលារៀន, មណ្ឌលសុខភាព និងរដ្ឋបានឃុំសង្កាត់។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 

 
អ្នកស្រី សម្បត្តិ គីម អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សង្កាត់អូរចារ ក្រុងបាត់ដំបង បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ព័ត៌មាននេះ នឹងជួយឱ្យប្រជាពលរដ្ឋបានដឹងពីសិទ្ធិ ក្នុងការទទួលបានសេវាសាធារណៈ ថវិកាថ្នាក់ឃុំ-សង្កាត់ ,ការអនុវត្តការងាររបស់រដ្ឋបាលមូលដ្ឋាន ក៏ដូចជាលើកកម្ពស់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋផ្ទាល់។
 
«​ការចុះផ្សាព្វផ្សាយនេះ គឺដើម្បីឱ្យពលរដ្ឋដឹងពីសិទ្ធិដឹងពីតួនាទីរបស់គាត់ និងមានសិទ្ធិដឹងពីតួនាទីរបស់ ការបំពេញការងាររបស់សេវាទាំង៣ ដើម្បីឱ្យពួកគេងាយស្រួលក្នុងការទៅទទួលសេវាណាមួយនៅក្នុងរដ្ឋបាលសង្កាត់ពួកគាត់នីមួយៗ»។ នេះជាការលើកឡើងរបស់អ្នកស្រី សម្បត្តិ គីម។ 
 
ក្រុមការងារសម្របសម្រួលគណនេយ្យភាពសហគមន៍ នឹងផ្សព្វផ្សាយកញ្ចប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ (I4C) នៅតាមមូលដ្ឋាន ទីប្រជុំជន និងវត្តអារាមជាដើម។  មិនត្រឹមតែចុះផ្សព្វផ្សាយដោយផ្ទាល់ទេ កញ្ចប់ព័ត៌មាននេះ ក៏ត្រូវបានបិទនៅតាមទីតាំងផ្ដល់សេវារដ្ឋបាលសាធារណៈ , មណ្ឌលសុខភាព, សាលារៀន និងរដ្ឋបាលឃុំ-សង្កាត់ជាដើម។ 
 
គួរជម្រាបថា កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C)នេះ ស្ថិតក្នុងគម្រោងការច្នៃប្រឌិតថ្មី សម្រាប់គណនេយ្យភាពសង្គមក្នុងប្រទេសកម្ពុជា (ISAC) មានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ គម្រោង ISAC នេះ អនុវត្តគម្រោងសកម្មភាពគណនេយ្យភាពសង្គម តាមរយៈអង្គការដៃគូខេត្ត ក្នុងតំបន់គោលដៅចំនួន៦ខេត្ត ៧ក្រុង និង៥១សង្កាត់ រួមមានខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពត, ខេត្តកណ្ដាល, ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ គម្រោងការច្នៃប្រឌិតសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) ឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងដឹកនាំដោយ FHI 360៕ 

Tag:
 ThmeyThmey
  គណនេយ្យភាពសង្គម
  កញ្ចប់ព័ត៌មាន
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com