ជាតិ
ព័ត៍មានសុខភាព
សុខភាព
៥ មុខជួយបំប៉នថ្លើមសម្រាប់អ្នកចូលចិត្តចូលគេងយឺត
28, Mar 2024 , 10:59 pm        
រូបភាព
ទម្លាប់​ចូល​គេង​យឺត​អាច​មាន​ប៉ះពាល់​អវិជ្ជមាន​ដល់​ថ្លើម ដែល​អាច​ជា​ប៉ះពាល់​រយៈពេល​យូរ បើសិនជា​ថ្លើម​មិន​ដំណើរការ​បាន​ល្អ វា​អាច​បង្ករ​ទៅ​ជា​ជំងឺថ្លើម​បាន​។ ថ្ងៃនេះ admin នឹង​បង្ហាញ​គន្លឹះ​ខ្លះ​ៗ​សម្រាប់​អ្នក​ចូល​គេង​យូរ​ៗ គួរតែ​កែ​ទម្លាប់​មក​ចូល​គេង​លឿន​ៗ​វិញ និង ត្រូវ​បំប៉ន​អាហារ​ទាំងនេះ ដើម្បី​ទៅ​ជំនួយ​ថ្លើម ជាមួយនឹង​អាហារ ៥ មុខ​នេះ​៖

 
១. កាហ្វេ
 
កាហ្វេ​ជា​ភេសជ្ជៈ​ដ៏​អស្ចារ្យ​ម្យ៉ាង ដែល​អាច​ជួយ​ការពារ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​។ គួរតែ​ញ៉ាំ​កាហ្វេ​ខ្មៅ​អត់​ដាក់​ស្ករ ព្រោះ​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា ផឹក​កាហ្វេ​រាល់ថ្ងៃ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺថ្លើម ឬ​អាច​ការពារ​ថ្លើម​ពី​ការ​បំផ្លាញ​ផ្សេង​ៗ​ដោយ​ពពួក​វីរុស​។
 
២. ស្រូវ​សាលី

ស្រូវ​សាលី​គឺជា cereal ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​។ វា​មាន fiber ច្រើន​បំផុត ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ ជា​ពិសេស fiber ក្នុង​ស្រូវ​សាលី​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​សារធាតុ beta-glucan នៅ​ក្នុង​ស្រូវ​សាលី​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម និង ជួយ​ការពារ​ថ្លើម​។
 
៣. តែ​បៃតង

ការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ ២០១៥ បាន​រក​ឃើញ​ថា​តែ​បៃតង​ជួយ​កាត់​បន្ថយ​ចំ​នួ​យ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​។ ជួយ​ប្រឆាំង​ជាតិ​ស្ត្រេ​ស​ដែល​បង្ករ​ឡើង​ដោយ​រ៉ា​ឌី​កាល់​សេរី និង​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​។ ជួយ​ថ្លើម​ឲ្យ​មាន​សុខ​ភាពល្អ​រយៈពេល​យូរ​។
 
៤. ទំពាំងបាយជូរ
ទំពាំងបាយជូរ​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​ចំពោះ​សុខភាព​។ ទាំង​ទឹក​ទំពាំងបាយជូរ និង​គ្រាប់​អាច​កាត់​បន្ថយ​ការ​រលាក ថែម​ទាំង​ការពារ​ថ្លើម​ពី​ការ​បំផ្លាញ​។
 
៥. ត្រី​មាន​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​ខ្ពស់
ការ​ញ៉ាំ​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ល្អ និង​ខ្លាញ់ត្រី​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វត្ត​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​។ ដោយសារ​តែ​ជាតិ និង អូ​មេ​ហ្គា​៣ ជួយ​កាត់​បន្ថយ​ការ​រលាក់​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com