ជាតិ
«អាករតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារមូលដ្ឋាន» ជាបន្ទុករដ្ឋ រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
× ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចដាក់«អាករតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារ ជាមូលដ្ឋាន» ជាបន្ទុករបស់ខ្លួន ក្នុងគោលបំណងជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។
«អាហារជាមូលដ្ឋាន» សំដៅដល់បណ្តាមុខទំនិញណា ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ស៊ុតសត្វចិញ្ចឹម ត្រីទឹកសាប និងទឹកប្រៃគ្រប់ប្រភេ រាប់បញ្ជូលទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ឬ កែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ ក៏ដោយ។ ក្រៅពីនោះ ក៏មានស្ករ អំបិល ទឹកត្រី និងទឹកស៊ីអីវ គ្រប់ប្រភេទ ផងដែរ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២០ ខែមីនា អាករលើតម្លៃបន្ថែម សម្រាប់ទំនិញទាំងអស់នេះ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋ រហូតដល់ដំណាច់ឆ្នាំ២០២៨ ដោយអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះ។ អាករលើតម្លៃបន្ថែមនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕
Tag:
កសិកម្ម
អាហារមូលដ្ឋាន
ក្រសួងសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com