ជាតិ
បរទេស ចូលចិត្តម្ហូបខ្មែរ តែត្រូវច្នៃតាមរបៀបរទេស
17, Apr 2024 , 8:20 pm        
រូបភាព
សៀមរាប៖ លោក ឌុក ដេត ជាម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ និង ភោជនីយដ្ឋានពូ ក្នុងក្រុងសៀមរាប។ មេចុងភៅវ័យក្មេងរូបនេះ ទទួលបានភ្ញៀវបរទេសច្រើន ដែលចូលចិត្តពិសារម្ហូបអាហាររបស់ខ្មែរ។ លោក ឌុក ដេត បានច្នៃម្ហូបអាហាររបស់ខ្មែរតាមរសជាតិ និងតាមលក្ខខណ្ឌរបស់ភ្ញៀវបរទេស។ លោក ឌុក ដេត យល់ថា បរទេស មិនចូលចិត្តម្ហូប ដែលមានឆ្អឹង និងមានការតុបតែងច្រើនពេកនោះទេ។





«ភ្ញៀវអឺរ៉ុប មិនចូលចិត្តញុំាម្ហូប មានឆ្អឹង និងមានរសជាតិដិតខ្លាំង (មានគ្រឿង និងក្លិនខ្លាំង)។ បើយើងដាក់ឆ្អឹង ពួកគាត់ពិបាកញុំាខ្លាំង។ ភ្ញៀវអឺរ៉ុប មានវប្បធម៌ពិសារម្ហូប មិនមានឆ្អឹង។» នេះជាការបញ្ជាក់របស់លោក ឌុក ដេត។

លោក ឌុក ដេត មិនលើកទឹកចិត្តឱ្យចុងភៅច្នៃម្ហូបដាក់របស់ ឬបន្លែណា ដែលបរទេសញុំាមិនកើតនោះទេ។ អ្នកជំនាញចុងភៅរូបនេះ យល់ថា បរទេស មិនចូលចិត្តការតុបតែងខ្លាំងពេក តែញុំាមិនបាននូវអ្វីដែលមានក្នុងចានទាំងនោះ។ មេចុងភៅរូបនេះ ផ្ដល់យោបល់ថា ការតុបតែងក្នុងចាន គួរដាក់បន្លែ ឬអ្វី ដែលបរទេស ពិសារបានទាំងអស់៕


Tag:
 ម្ហូបខ្មែរ
  ទេសចរអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com