ជាតិ
យ៉ានតាមដងផ្លូវ
បារាំង ធ្វើខ្លែងឯកខ្មែរ ឆ្លាក់សាក់យ័ន្តខ្មែរ ពីលើ
× យ័ន្ដខ្មែរ ប្រើអក្សរខ្មែរ ក៏ប៉ុន្តែអក្សរយ័ន្ត គឺជាពាក្យភាសាបាលី។ យ័ន្តខ្លះសាមញ្ញ ហើយយ័ន្តខ្លះទៀតស្មុគស្មាញណាស់។ តាមពិត គេ មិនអាចរាប់យ័ន្តទាំងអស់បានទេ ពីព្រោះអ្នកគូរខ្លះ ប្រែយ័ន្ដតាមគំនិតខ្លួនឯង។
កាលពីបុរាណកាល ជាង២០០០ឆ្នាំមុន គេគូរយ័ន្ដក្នុងគោលបំណង ពិពណ៌នាអំពីគំនិតផ្សេងៗស្តីទៅពិភពលោក។ រូបទាំងអស់នោះ មិនមានអត្ថន័យច្បាស់លាស់ទេ។ អ្នកខ្លះគិតថា ជាមន្ដអាគម អ្នកខ្លះគិតថា ជាអំពើដាក់លើខ្មាំង។ ប៉ុន្តែភាគច្រើនជឿថា វាជួយការពារ។ តាមធម្មតា គេគូរយ័ន្ដលើផ្ទាំងសំពត ហើយលើក្រដាសដែរ។ យ័ន្ត ក៏មានចាក់សាក់លើស្បែកមនុស្សដែរ ជាពិសេសមនុស្សប្រុស។
សូមទស្សនាវីដេអូនាយយ៉ានខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com