ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនម៉ូតូអគ្គិសនី គ្លូប៊ល អុីវី នឹងមកដល់កម្ពុជាឆាប់ៗនេះ
19, Apr 2024 , 3:57 pm        
រូបភាព
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុនម៉ូតូអគ្គិសនី គ្លូប៊ល អ៊ីវី  នឹងបើកសម្ពោធ ព្រមទាំងដាក់លក់ម៉ូតូអគ្គិសនីជាច្រើនប្រភេទថែមទាំងមានប្រូម៉ូសិនជាច្រើនថែមទៀត ដែលមានទីតាំងនូវអគារតាំងបង្ហាញ (Showroom) ថ្មីនៅក្នុងទីក្រុងភ្នំពេញនេះតែម្តង។ ការបើកដំណើរដ៏អធិកអធមនេះនឹងមានការចូលរួមពីភ្ញៀវកិត្តិយស និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

ក្រុមហ៊ុនម៉ូតូអគ្គិសនី គ្លូប៊ល អ៊ីវី ជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខ ម៉ូតូអគ្គិសនីមកពីប្រទេសឥណ្ឌូនេស៊ី ដែលមាន ៥ ម៉ូឌែល ដូចជា VP, Unity, Aero, Aero Quantum, G-Max។ នេះជាសញ្ញាវិជ្ជមានមួយទៀត ដែលមានក្រុមហ៊ុនស្តង់ដាបាននាំចូលម៉ូតូអគ្គិសនីដើម្បីកាត់បន្ថយការប្រើប្រាស់ទោចក្រយាន្តដែលប្រើប្រាស់ប្រេងសាំងជាដើម។ ជាការពិតណាស់ម៉ូតូអគ្គិសនីបច្ចុប្បន្នកំពុងតែមានការពេញនិយមសម្រាប់ប្រជាជនកម្ពុជា ទើបក្រុមហ៊ុនសម្រេចនាំចូលនូវម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ងាយស្រួលក្នុងការប្រើប្រាសើ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន។ 
 
 
ម៉ូតូអគ្គិសនីគ្រប់ម៉ូឌែលរបស់ក្រុមហ៊ុន គ្លូប៊ល អ៊ីវី គឺលោកអ្នកសាកថ្មមួយពេញអាចជិះបានរយៈចម្ងាយប្រមាណរហូតដល់ទៅ ១១០គីឡូម៉ែត្រ(110km) និងល្បឿនអតិបរិមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង (80km/h) អមមកជាមួយនឹងគុណសម្បត្តិជាច្រើនដូចជា ជួយកាត់បន្ថយជាតិពុលក្នុងបរិយាកាស កាត់បន្ថយបំភាយឧស្ម័នកាបូនិចដែលធ្វើអោយប៉ះពាល់បរិស្ថានជាខ្លាំង គ្មានសំឡេងរំខាន សន្សំសំចៃការចំណាយប្រចាំថ្ងៃ មិនចំណាយច្រើនលើការជួសជុល និងកាន់តែពិសេសនោះគឺអាចជិះបានរយៈចម្ងាយឆ្ងាយដោយមិនព្រួយបារម្ភ។
 
នៅថ្ងៃបើកសម្ពោធនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន គ្លូប៊ល អ៊ីវី នឹងមានការបញ្ចុះតម្លៃពិសេស និងមានថែមកាដូផ្សេងៗជាច្រើនទៀតជូនលោកអ្នកដែលអញ្ចើញមកជាវដោយផ្ទាល់នៅទីតាំងដាក់បង្ហាញរបស់ក្រុមហ៊ុន គ្លូប៊ល អ៊ីវី ដែលមានអាសយដ្ឋាន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
 
 
លើសពីនោះ លោកអ្នកក៏អាចអញ្ជើញមកបើកបរសាកល្បង ដើម្បីទទួលយកបទពិសោធថ្មីៗ ពី ម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុន គ្លូប៊ល អ៊ីវី ផងដែរ។ ឱកាសពិសេសនេះ ក្រុមហ៊ុនកំពុងស្វែងរកដៃគូរអាជីវកម្មដែលមានបំណងចង់ប្រកបអាជីវកម្មផ្ទាល់ខ្លួនក្លាយជាតំណាងចែកចាយម៉ូតូអគ្គិសនីម៉ាកដ៏ល្បីមួយនេះផងដែរ៕
 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអ្នកធ្វើការទាក់ទងមកក្រុមការងារ៖ 070 20 83 83 , 077 20 83 83
ផ្នែកជ្រើសរើសតំណាងចែកចាយ៖ 086 479 079






  







(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com