ជាតិ
ព័ត៍មានសុខភាព
សុខភាព
ឆុងទឹកដោះគោឲ្យកូនបែបនេះ កូនបៅរួចនឹងគ្រោះថ្នាក់ណាស់
25, Apr 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីឆុងទឹកដោះគោខុសដែលអ្នកម្តាយមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ?

  • អ្នកមិនគួរប្រើទឹកបរិសុទ្ធមកឆុងទឹកដោះគោឲ្យកូនបៅឡើយ ព្រោះសារធាតុដែលមានក្នុងទឹកនោះអាចធ្វើឲ្យក្រពះកូនរងមិនបាន ដោយអាចធ្វើឲ្យក្រពះពិបាករំលាយអាហារ ព្រមទាំងអាចកើតមានអាការៈទល់លាមកបាន។ ដូចនេះ អ្នកម្តាយគួរតែយកទឹកម៉ាស៊ីនទៅដាំ ដោយក្រោយពេលដែលពុះរួច អ្នកម្តាយអាចទុកឲ្យទឹកនោះមកត្រឹម៤០អង្សាសេ រួចទើបយកទៅឆុងទឹកដោះគោឲ្យកូនបាន នោះនឹងមិនប៉ះពាល់ដល់សុខភាពកូនឡើយ។
     
  • អ្នកម្តាយមិនគួរឆុងទឹកដោះគោដោយដាក់ម្សៅទឹកដោះគោច្រើនជាងទឹកឡើយ ព្រោះពេលដែលអ្នកឆុងខាប់ពេក នឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន ដោយអាចប៉ះពាល់ដល់ប្រាជ្ញារបស់កូន។ ដូចនេះ មុនពេលដែលអ្នកឆុង អ្នកគួរតែមើលតាមការណែនាំ ទើបមិនឆុងខុស ធ្វើឲ្យកូនគ្រោះថ្នាក់។
     
  • អ្នកមិនគួរដាក់ម្សៅរួច ទើបដាក់ទឹកទេ ព្រោះអាចធ្វើឲ្យម្សៅកកជាដុំៗបាន ដោយធ្វើឲ្យកូនបៅរួច មិនងាយរំលាយអាហារឡើយ។ ដូចនេះ អ្នកម្តាយគួរតែដាក់ទឹករួចទើបដាក់ម្សៅទឹកដោះគោចូល ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន។
  • អ្នកមិនគួរប្រើទឹកដែលមានសីតុណ្ភភាពខ្ពស់ដើម្បីឆុងទឹកដោះគោឲ្យកូនទេ ព្រោះវាអាចបំផ្លាញសារធាតុចិញ្ចឹមដែលមានក្នុងនោះអស់។ ដូចនេះ អ្នកម្តាយគួរតែធ្វើតាមសេចក្តីណែនាំរបស់ម្សៅទឹកដោះគោនីមួយៗ ទើបកូនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
  • អ្នកមិនគួរក្រឡុកខ្លាំងពេកទេក្រោយពេលដែលឆុងរួច ព្រោះអាចចេញពពុះខ្លាំង ធ្វើឲ្យក្រពះកូនពិបាករំលាយអាហារណាស់។
  • ទឹកដោះគោដែលឆុងរួច មិនអាចទុកលើសពី២ម៉ោង ហើយយកឲ្យកូនបៅឡើយ ព្រោះអាចធ្វើឲ្យសុខភាពកូនជួបនឹងបញ្ហា។ ដូចនេះ បើហួសរយៈពេល២ម៉ោង អ្នកមិនគួរឲ្យកូនបៅទៀតឡើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com