កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal លត់ Chelsea ៥-០ បន្តក្តីសង្ឃឹមឈ្នះ EPL លើកដំបូងរយៈពេល២០ឆ្នាំ
24, Apr 2024 , 10:29 am        
រូបភាព
ក្តីសង្ឃឹមប្រជែងពាន Premier League កាន់តែកើនឡើងសម្រាប់ Arsenal បន្ទាប់ពីពួកគេយកឈ្នះ Chelsea ដល់ទៅ ៥-០ ក្នុងជំនួបលីគសប្តាហ៍ទី៣៤។ កាំភ្លើងធំ កើន៧៧ពិន្ទុ នាំមុខ Liverpool ៣ពិន្ទុ និង Manchester City ៤ពិន្ទុ។



ខ្សែបម្រើ Kai Havertz និង ខ្សែការពារ Ben White រកបាន២គ្រាប់ម្នាក់ និង Leandro Trossard សម្រេចបាន១គ្រាប់ ដើម្បីជួយក្រុមលោក Mikel Arteta ទទួលបាន៣ពិន្ទុបន្ថែម ពីការប្រកួតលីគសប្តាហ៍ទី៣៤ នៅយប់ថ្ងៃទី២៣ ខែមេសា។ លទ្ធផលនេះ បានធ្វើឱ្យ Chelsea ក្រោមការដឹកនាំរបស់លោក Mauricio Pochettino រងភាពអាម៉ាស់យ៉ាងខ្លាំង។
 
ជ័យជម្នះ ៥-០ បានធ្វើឱ្យ Arsenal កើន៧៧ពិន្ទុពីកាប្រកួត៣៤លើក នាំមុខ Liverpool ចំនួន ៣ពិន្ទុ និង Man City ចំនួន ៤ពិន្ទុ។ យ៉ាងណាងក៏ដោយ Liverpool នៅសល់១ប្រកួត ឯ Man City នៅសល់២ប្រកួតក្នុងដៃ។
 
៤ប្រកួតចុងក្រោយរបស់កាំភ្លើងធំ ប្រៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រជែងជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤។ Arsenal ខកខានគ្រង់ជើងឯក Premier League ២០រដូវកាលមកហើយ​ ពោលចាប់ពីឈ្នះលើកចុងក្រោយនៅរដូវកាល ២០០៣-០៤។
 
៤ប្រកួតចុងក្រោយរបស់ Arsenal ត្រូវជួប Tottenham Hotspur, Bournemouth, Manchester United និង Everton។ តើ Arsenal អាចក្រសោបយកជើងឯកលីគកំពូលអង់គ្លេសនៅរដូវកាលនេះបាន ឬយ៉ាងណា?

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com