ជាតិ
សេដ្ឋកិច្ច
សូមប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះគម្រោងអភិវឌ្ឍ​ដី​ឡូត៍​​គ្មានអាជ្ញាបណ្ណ៧កន្លែង
24, Apr 2024 , 6:59 pm        
រូបភាព
លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.)។
លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.)។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានបង្ហាញឈ្មោះ ក្រុមហ៊ុន/គម្រោង ចំនួន​៧ ដែល​ប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ។ បើ​យោងតាមសេចក្តី ជូន​ដំ​ណឹង​របស់ ន.អ.ប ចុះថ្ងៃទី២៣ ខែមេសា ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍទាំងនោះ ទាំង ​មាន​​៤គម្រោងស្ថិតនៅខេត្តកំពត, ១គម្រោងនៅខេត្តកំពង់ឆ្នាំង, ១គម្រោងនៅខេត្តកំពង់ស្ពឺ និង១គម្រោងទៀតនៅខេត្តមណ្ឌលគិរី។​

 
បើតាម ន.អ.ប គម្រោង​អភិវឌ្ឍ​ខុសច្បាប់​នៅខេត្តកំពតមាន គម្រោង​«ដែនដីអាណាចក្រ​អង្គរ» របស់ក្រុម ហ៊ុន ដែនដី អង្គរ អិមផាយ​អី, គម្រោង«ដីឡូត៍ ម៉ន ដានី» របស់​ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត, គម្រោង«កំពតរីវើផាក» របស់​ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេ​ឡុប​ម៉ិន និងគម្រោង«ចំការលំហែកាយ» របស់​ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រតីធី។ 
នៅខេត្តកំពង់ឆ្នាំង មានគម្រោង«ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង» ​របស់ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ដែលអភិវឌ្ឍន៍ដោយគ្មានអាជ្ញាបណ្ណ ខណៈខេត្តកំពង់ស្ពឺ មានគម្រោង«មរតក​ទំព័រមាស» ​របស់ក្រុមហ៊ុន ដាប់បិល ណាញ។ ចំណែកនៅខេត្តមណ្ឌលគិរី គឺគម្រោង«បុរី រីសិត មណ្ឌលគិរី» របស់ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ។ ​​និយ័តករអាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ ​ឱ្យដឹងដូច្នេះ។
ទន្ទឹមនឹងបង្ហាញឈ្មោះក្រុមហ៊ុន និងគម្រោងដីឡូតិ៍ខុសច្បាប់ និយ័តករអាជីវកម្មអចលន វត្ថុ និងបញ្ចាំ បានក្រើនរំឭកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬ​ចូលរួមធ្វើអាជីវកម្មជាមួយ​ក្រុមហ៊ុនអភិវឌ្ឍ​ខាងលើ ដែលអាចធ្វើឱ្យខាតបង់ ប្រយោជន៍ ដូចជាពុំអាចផ្ទេរកម្មសិទ្ធិបានជាដើម៕ 
 

Tag:
 ដីឡូត៍
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com