ជាតិ
អត្ថបទពាណិជ្ជកម្ម
Gokoo សេវាកម្មដឹកជញ្ជូនដ៏ល្អឥតខ្ចោះ បានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ
07, May 2024 , 10:44 am        
រូបភាព
Gokoo ដឹកនាំជីវិតដើម្បីនិន្នាការថ្មី ការចាប់ផ្តើមថ្មីក្នុងទីផ្សារកម្ពុជា ឆ្នាំ២០២៤ គឺជាឆ្នាំផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន សហគមន៍វាសនារួមកម្ពុជា-ចិន គឺជានិន្នាការចៀសមិនរួចសម្រាប់ការបន្តសមាហរណកម្ម រវាងប្រជាជនកម្ពុជា និងចិន នាពេលអនាគត។ Gokoo ឆ្លងកាត់ការអភិវឌ្ឍជាច្រើនឆ្នាំ បានក្លាយជាថ្នាលសេវាកម្ម សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនចិនដ៏មានឥទ្ធិពល នៅក្នុងប្រទេសថៃ។
 
ពឹងផ្អែកលើប្រព័ន្ធសេវាកម្មដោយផ្ទាល់ និងតាមអនឡាញ Gokoo មិនត្រឹមតែផ្តល់ឱ្យជនជាតិចិននៅក្រៅប្រទេស នូវដំណោះស្រាយជីវិតដ៏ងាយស្រួល តាមរយៈច្រកចេញចូលតែមួយប៉ុណ្ណោះទេ វាថែមទាំងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍដោយពិពិធកម្ម នៃសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ បច្ចុប្បន្ននេះ យើងនាំយកនូវគំរូដ៏ជោគជ័យនេះមកកម្ពុជា ក្នុងដំណើរការធ្វើមូលដ្ឋានីយកម្ម Gokoo ក្នុងប្រទេសកម្ពុជា ក៏នាំមកនូវអត្ថប្រយោជន៍ និងសេវាកម្មពិតប្រាកដ ជូនដល់ប្រជាជនកម្ពុជាកាន់តែច្រើន សង្ឃឹមថា នឹងអាចបង្កើតភាពរុងរឿងបន្ថែមទៀតនៅលើទឹកដី ដែលពោរពេញដោយសក្តានុពលនេះ។
  • សេវាកម្មដឹកជញ្ជូន Gokoo ៖ ការដឹកជញ្ជូនក្នុងតម្លៃសមរម្យគឺ Gokoo
ក្នុងនាមជាអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនអាហារ សេវាកម្មដឹកជញ្ជូន Gokoo បានកាន់កាប់ដោយជោគជ័យ នូវចំណែកទីផ្សារជាង ៩០% នៅក្នុងទីផ្សារប្រទេសថៃ។ សមិទ្ធផលដ៏អស្ចារ្យនេះ គឺដោយសារតែប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើង និងបណ្តាញដៃគូសហការ ប្រកបដោយគុណភាពខ្ពស់ជាង ១០ ០០០ទីតាំង ដែលមានវិសាលភាពគ្របដណ្តប់ដ៏ទូលំទូលាយ។ ពេលនេះ បទពិសោធសេវាកម្មដឹកជញ្ជូនដ៏ល្អឥតខ្ចោះនេះ បានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ។ តាមរយៈប្រព័ន្ធគិតលុយ TIMI ដ៏ឆ្លាតវៃ និងថ្នាលទូទាត់ GokooPay រួមទាំងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើង សេវាកម្មដឹកជញ្ជូន Gokoo ប្តេជ្ញានាំយកនូវបទពិសោធអ្នកប្រើប្រាស់ដ៏ល្អដូចគ្នាមកកម្ពុជា និងជំរុញភាពរស់រវើក នៃទីផ្សារសេវាកម្មចែកចាយអាហារក្នុងស្រុក។
 

 
  • ការផ្តល់ជូនពិសេស៖ អបអរសាទរវត្តមានសេវាកម្មដឹកជញ្ជូន Gokoo មកដល់កម្ពុជា ជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃដ៏មហាសាល
ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មដឹកជញ្ជូន Gokoo នៅកម្ពុជា Gokoo បានរៀបចំកម្មវិធីបញ្ចុះតម្លៃ ដែលមានទំហំទឹកប្រាក់រាប់លានដុល្លារអាម៉េរិក។ យើងផ្តល់អាំងប៉ាវផ្តាច់មុខ សម្រាប់អ្នកប្រើប្រាស់ថ្មី។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ទាំងអស់ នឹងរីករាយជាមួយនឹងកម្មវិធីបញ្ចុះតម្លៃ និងការផ្សព្វផ្សាយផ្សេងៗ ដែលនឹងនាំមកនូវអាហារឆ្ងាញ់ៗ និងភាពភ្ញាក់ផ្អើលជាច្រើន បន្ថែមទៀត។



  • អាំងប៉ាវសម្រាប់តែអ្នកប្រើប្រាស់ថ្មី៖ Gokoo ផ្តល់អាំងប៉ាវដែលមានតម្លៃ ១៥ ដុល្លារអាម៉េរិក ដល់អ្នកប្រើប្រាស់នៅកម្ពុជា ដែលបានចុះឈ្មោះថ្មីគ្រប់ៗគ្នា ក្នុងគោលបំណងលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើន ឱ្យទទួលបាននូវបទពិសោធនៃសេវាកម្មដឹកជញ្ជូនដ៏ងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់មួយនេះ។
  • ភាពភ្ញាក់ផ្អើលនៃអាំងប៉ាវប្រចាំថ្ងៃ៖ ដើម្បីបង្កើនសកម្មភាព និងការចូលរួមរបស់អ្នកប្រើប្រាស់ Gokoo នឹងចែកជូននូវអាំងប៉ាវជាមួយនឹងការបញ្ចុះតម្លៃពេញ ដល់អ្នកប្រើប្រាស់ដែលបានចូល ដោយធានាថា បទពិសោធទទួលទានអាហារប្រចាំថ្ងៃ ពោរពេញទៅដោយការរំពឹងទុក និងភាពរីករាយ។
  • តំបន់លក់ភ្លាមៗ និងតំបន់ផ្តល់ជូនពិសេស៖ អ្នកប្រើប្រាស់អាចរីករាយ ជាមួយអាហារឆ្ងាញ់ដែលមានតម្លៃទាបបំផុត ក្នុងពេលកំណត់ពិសេសណាមួយ ចាប់ពីអាហារសម្រន់បុរាណ រហូតដល់អាហារឆ្ងាញ់លំដាប់ខ្ពស់។ អ្វីក៏មានដែរ ដើម្បីបំពេញតាមរសជាតិ និងតម្រូវការផ្សេងៗ។
ការផ្តល់ជូន និងកម្មវិធីពិសេស ដែលធ្វើបច្ចុប្បន្នភាពជាទៀងទាត់បន្ថែមទៀត នឹងបន្ថែមនូវអារម្មណ៍ស្រស់ស្រាយឥតដែនកំណត់ សម្រាប់តុអាហាររបស់លោកអ្នក។
  • សេវាកម្មជីវិតសម្បូរបែប៖ លើសពីការដឹកជញ្ជូន
អាជីវកម្ម Gokoo មិនមែនមានត្រឹមតែការដឹកជញ្ជូនម្ហូបអាហារនោះទេ។ នៅក្នុងប្រទេសថៃ យើងបានពង្រីកដោយជោគជ័យ ទៅក្នុងវិស័យសេវាកម្មជីវិតជាច្រើនដូចជា ទិដ្ឋាការ ទេសចរណ៍ អចលនទ្រព្យ និងការថែទាំសុខភាព ហើយបានក្លាយជាដៃគូផ្លូវការ ក្នុងវិស័យសេវាកម្មជីវិតផ្សេងៗ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួល ក្នុងជីវិតដ៏សម្បូរបែប។ បទពិសោធន៍ជោគជ័យនេះ ក៏នឹងត្រូវបានអនុវត្តនៅប្រទេសកម្ពុជា​ដែរ ដោយGokoo នឹងផ្តល់សេវាកម្មសម្បូរបែប និងងាយស្រួលដូចគ្នាដល់ប្រជាជនកម្ពុជា និងសហគមន៍ចិន ដើម្បីធានាថា រាល់តម្រូវការនីមួយៗត្រូវបានបំពេញ។


 
  • ទីពិសោធន៍នៃការរួមបញ្ចូលគ្នា រវាងភាពងាយស្រួលនៃទីតាំងជាក់ស្តែង និងតាមអនឡាញ៖ ផ្សារទំនើប Hao You Duo ក្រុងព្រះសីហនុ
នៅក្រុងព្រះសីហនុ Gokoo បាននាំចូលនូវគម្រោងផ្សារទំនើប Hao You Duo ដ៏ជោគជ័យរបស់ខ្លួន ពីក្រៅប្រទេស។ ផ្សារទំនើបនេះ មិនត្រឹមតែផ្តល់នូវផលិតផលដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងធានានូវតម្លៃអំណោយផលផងដែរ ដោយលក់រាយក្នុងតម្លៃបោះដុំ រួមមានផលិតផលប្រចាំថ្ងៃ ជាអាទិ៍ ភេសជ្ជៈគ្រប់តម្រូវការ និងអាហារសម្រន់ជាដើម ដើម្បីបំពេញតម្រូវការទិញទំនិញរបស់អតិថិជន។ ការបង្កើតផ្សារទំនើប Hao You Duo របស់ Gokoo មិនត្រឹមតែនាំមកនូវភាពងាយស្រួលដ៏អស្ចារ្យ ដល់អ្នករស់នៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបទពិសោធន៍ទិញទំនិញតាមអនឡាញ និងនៅទីកន្លែងផ្ទាល់ដោយរលូន ដែលធ្វើឱ្យការទិញទំនិញកាន់តែលឿន និងកាន់តែងាយស្រួល។ វាបានធ្វើឱ្យផ្សារទំនើប Gokoo ក្លាយជាផ្នែកមួយដ៏សំខាន់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នកក្រុងព្រះសីហនុ។
 

 
  • រួមគ្នាដើម្បីឈ្នះ និងកសាងអនាគតល្អប្រសើរទាំងអស់គ្នា
ទន្ទឹមនឹងនេះ Gokoo ក៏នឹងខិតខំស្វែងរកឱកាសរួមសហប្រតិបត្តិការជាមួយធុរកិច្ចក្នុងស្រុក និងផ្តល់សេវាកម្មកាន់តែជិតស្និទ្ធ និងងាយស្រួលបន្ថែមទៀត ដោយឈរលើគោលការណ៍គោរព និងរួមបញ្ចូលនូវវប្បធម៌ក្នុងស្រុក។ ឧទាហរណ៍ យើងបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយប្រព័ន្ធផ្សព្វផ្សាយពីរភាសាក្នុងស្រុក Tnaot ដោយបានឧបត្ថម្ភកម្មវិធី Tnaot Quiz វាមិនត្រឹមតែបង្កើននូវកេរ្តិ៍ឈ្មោះម៉ាកយីហោផលិតផលរបស់យើងប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវការចូលរួម និងភាពស្មោះត្រង់របស់អ្នកប្រើប្រាស់ចំពោះម៉ាកយីហោផលិតផលផងដែរ។ តាមរយៈវិធានការទាំងនេះ Gokoo មិនត្រឹមតែស្វែងរកការអភិវឌ្ឍរយៈពេលវែង នៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវភាពរួសរាយរាក់ទាក់ និងភាពសប្បុរសនៃម៉ាកយីហោរបស់ខ្លួន ជូនដល់អ្នកប្រើប្រាស់ទៀតផង ពង្រឹងបន្ថែមទៀត នូវឥទ្ធិពលសេវាកម្មជីវិតប្រចាំថ្ងៃ ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ Gokoo នឹងបន្តការច្នៃប្រឌិតនិងបង្កើនប្រសិទ្ធភាពសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់សហគមន៍ចិននិងប្រជាជនក្នុងតំបន់។
 

 
Gokoo មិនមែនគ្រាន់តែជាសេវាកម្មដឹកជញ្ជូននោះទេ យើងជាដៃគូសេវាកម្មជីវិតដ៏សម្បូរបែបរបស់លោកអ្នក ដែលរស់នៅបរទេស។ ចូលរួមជាមួយ Gokoo ដើម្បីចាប់ផ្តើមទំព័រថ្មីដ៏ស្រស់ស្អាតនៅកម្ពុជាទាំងអស់គ្នា!
 


ចុចដើម្បីទាញយកកម្មវិធី GOKOO https://t.ly/downloadgokoo
Gokoo នៅកម្ពុជា
គេហទំព័រផ្លូវការ៖ https://www.gokoo.com
ហ្វេសប៊ុក៖ @gokoo.cambodia
Instagram: @kh.gokoo

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com