ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែង​លាក់កន្សែង បង្រៀន​មនុស្ស​ឲ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​
15, Apr 2018 , 7:59 pm        
រូបភាព
​ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង ដែល​ពលរដ្ឋ​កម្ពុជា តែង​លេង​កម្សាន្ត ដើម្បី​បំបាត់​ការ​ហត់នឿយ ពី​ការងារ​ប្រចាំថ្ងៃ​។ ជាងនេះទៀត ល្បែង​លាក់កន្សែង តែងតែ​ត្រូវបាន​យកមក​លេង ក្នុង​រដូវចូលឆ្នាំ​ផងដែរ​។ ផលប្រយោជន៍​នៃ​ល្បែង​មួយ​នេះ គឺ​ការ​ដាស់តឿន​មនុស្ស​ឲ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន ជាប់​ជានិច្ច​។​



​ការលេង​ល្បែង​លាក់កន្សែង គឺអាច​ហាត់​ព័ន្ធ​ខ្លួន ឲ្យ​មាន​ស្មារតី​រឹងប៉ឹង និង​រហ័សរហួន​។ លើសពីនេះ​ទៀត ល្បែង​ប្រភេទ​នេះ ក៏​អាចធ្វើ​ឲ្យ​អ្នកលេង​រឹត​តែមាន​ប្រាជ្ញា​វាងវៃ​ជាង​មុន ព្រមទាំង​បង្ហាត់​ពួកគេ ឲ្យ​មាន​ទម្លាប់​ក្នុងការ​ប្រុងស្មារតី​ជានិច្ច ថែមទៀត​។​

​បើ​អ្នក​បានដឹង​ពី​របៀប​នៃ​ការលេង​ល្បែង​លាក់កន្សែង នោះ​អ្នកនឹង​សម្គាល់​ឃើញថា អ្នកចូលរួម​លេង​គ្រប់រូប មិនអាច​ធ្វេស​ប្រហែង ឬ​ភ្លេចខ្លួន​បានឡើយ​។ ពួកគេ​គ្រប់គ្នា ត្រូវ​យកចិត្តទុកដាក់​រៀងៗ​ខ្លួន ក្នុងអំឡុងពេល​នៃ​ការលេង​ល្បែង​នេះ​។ 

​ការលេង​ល្បែង​លាក់កន្សែង គឺ​តម្រូវ​ឲ្យ​អ្នកចូលរួម​លេង អង្គុយច្រហោង ជា​វង់​មូល​។ បន្ទាប់មក មាន​មនុស្ស​ម្នាក់​ក្រោក​ចេញទៅ​ក្រៅ​វង់​ដោយ​កាន់​កន្សែង  ហើយ​ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាង​ក្រោយខ្នង​អ្នក​អង្គុយ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណាម្នាក់​ងាកក្រោយ ឬ​លូកដៃ​ទៅក្រោយ ជាដាច់ខាត​។

​ខណៈពេល​នៃ​ការរត់​ក្រឡឹង​ជុំវិញ​នោះ អ្នក​កាន់​កន្សែង តែង​លួច​មើល​អ្នក​អង្គុយ​ជានិច្ច​។ នៅពេល អ្នករត់​នោះ​សង្កេតឃើញ​អ្នកណាម្នាក់ ដែល​អង្គុយ​បែប​ភ្លេចខ្លួន គេ​ក៏​ដាក់​កន្សែង​នៅ​ពីក្រោយ​ខ្នង​អ្នកនោះ​ភ្លាម ។ បន្ទាប់មក អ្នក​ដែល​លួច​ដាក់​កន្សែង​ក្រោយខ្នង​អ្នក​អង្គុយ​នោះ ក៏​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ឆាប់​មកដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ​។ បើ​អ្នក​ដែល​ត្រូ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន លុះ​អ្នក​លាក់​រត់​ក្រឡឹង​មកដល់​ម្ដងទៀត ហើយ​ចាប់យក​កន្សែង​បាន​មុន គេ​ចាត់ទុក​អ្នក​លាក់​នោះ​ជា​អ្នកឈ្នះ​។ ដូច្នេះ អ្នក​លាក់កន្សែង មានអំណាច​រើសយក​ក​ន្សែ​ង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​បន្ទាប់មក គេ​ក៏​យក​កន្សែង​លាក់​តទៅទៀត​។

​ប៉ុន្តែ បើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​នៅ​ពី​ក្រោយខ្នង​ខ្លួន ហើយ​ចាប់យក​កន្សែង​បាន​មុន​អ្នក​លាក់ នោះគេ​ចាត់ទុក​អ្នក​អង្គុយ​ជា​អ្នកឈ្នះ​។ ដូច្នេះ​អ្នក​អង្គុយ មានអំណាច ក្រោក​ឡើង ហើយ​ដេញ​គក់​អ្នក​លាក់​នោះ​វិញ​។ តែបើ​អ្នក​លាក់​រត់​ទៅដល់​កន្លែង​ចន្លោះ ដែលជា​ទីតាំង​សម្រាប់​អង្គុយ នោះ​អ្នក​កាន់​កន្សែង មិនអាច​គត់​គេ​បាន​ទៀត​ទេ​។​

​ដូច្នេះ យើង​សង្កេតឃើញថា អ្នកចូលរួម​លេងល្បែង​លាក់កន្សែង ត្រូវផ្តោត​អារម្មណ៍​គ្រប់ពេល ដោយ​មិនត្រូវ ធ្វេស​ប្រហែង​បន្តិច​ឡើយ​។ បើ​ពុំ​ដូច្នេះ​ទេ អ្នក​ដែល​ភ្លេចខ្លួន ហើយ​មិនដឹងថា​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង ប្រាកដជា​ត្រូវគេ​យក​កន្សែង ដេញ​វាយ​ខ្នង​មិន​ខាត​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ចូលឆ្នាំ​
  ល្បែង​ប្រជាប្រិយ​
  លាក់កន្សែង
© រក្សាសិទ្ធិដោយ thmeythmey.com