ជាតិ
សង្គមជាតិ
ផ្ទះ​ជិត​៦០០​ខ្នង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កំពុង​ជួបនឹង​ការលិចលង់​
18, Jul 2018 , 6:17 pm        
រូបភាព
រូបភាពបានពីហ្វេសប៊ុកអភិបាលខេត្តកំពងស្ពឺ
រូបភាពបានពីហ្វេសប៊ុកអភិបាលខេត្តកំពងស្ពឺ
​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥៥៦​ខ្នង នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បាន​លិចលង់​ដោយសារ​ភ្លៀង​ធា្ល​ក់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​។


 
​លោក សៅ បុរី​វឌ្ឍនៈ អភិបាលស្រុក​កំពង់សីលា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ផ្លូវជាតិ​លេខ​៤ ថា ផ្ទះ​៤១០​ខ្នង នៅ​ឃុំ​អូរ​បាក់រទេះ និង​៨៦​ខ្នង នៅ​ឃុំ​កំពង់សីលា ស្ថិត​ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កំពុង​លិចលង់​នឹង​ជំនន់​ទឹកភ្លៀង​។​
 
​ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង​ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា មានផ្ទះ​ប្រមាណ​៦០​ខ្នង នៅ​ឃុំ​ព្រៃ​រំដួល និង​ឃុំ​តាំង​ខ្យា នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង​ស្ពឺ កំពុង​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ខណៈ​កម្ពស់​ទឹកបាន​កើនឡើង​១​ម៉ែត្រ​ទៀត​។ 
 
​អភិបាលខេត្ត​រូបនេះ បាន​អះអាងថា នៅវេលា​នេះ​ភ្លៀង​នៅតែ​ធ្លាក់​ខ្លាំង នឹង​បន្ត​ឲ្យ​មាន​ជន់​លិច​ដល់​ស្រុក​សំរោង​ទង​ទៀត ដែលជា​តំបន់​មួយ​នៃ​ខេត្តកំពង់ស្ពឺ​។​
 
​ដើម្បី​ដោះ​ស្រោ​យ​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​នេះ អាជ្ញាធរ​នៃ​ខេត្ត​ទាំងពីរ បាន​ត្រៀមកម្លាំង និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ជម្លៀស​ប្រជាពលរដ្ឋ និង​សត្វពាហនៈ ដែល​រងគ្រោះ​ទៅកាន់​ទីទួល​សុវត្ថិភាព​៕
 
 
 

Tag:
 ទឹកជំនន់​
  ភ្លៀង​
  ផ្លូវជាតិ​លេខ​៤
© រក្សាសិទ្ធិដោយ thmeythmey.com