ជាតិ
រូបត្លុក
ប្រយ័ត្ន៖ កាន់តែទំនើប កាន់តែវ័ណ្ឌក, ជីវិតកាន់តែលំបាក…
× ភ្នំពេញ៖ ព្រឹកឡើង បើកភ្នែកភ្លាមសម្លឹងឃើញឡាន ម៉ូតូ ទូរសព្ទដៃទំនើបៗ របស់របរប្រើប្រាស់ផ្សេងៗ ទំនើបៗ អគារខ្ពស់ៗ។ល។ ទាំងអស់នេះ គឺជាដើមចមដែលបណ្តាលចិត្តយើងឲ្យចង់បាន។ អ្នកមានធនធាន ការចង់បានរបស់ទំនើបទាំងអស់នោះវាមិនលំបាកទេ។ ប៉ុន្តែ អ្នកមិនសូវមានធនធាន ចង់បានរបស់ទាំងអស់នោះពិតជាលំបាក។ អ្នកខ្លះ ធនធានរបស់ខ្លួនបានត្រឹមកង់ ចង់បានម៉ូតូ ខណៈអ្នកមានធនធានមានម៉ូតូរួចហើយ ស្រវាចង់បានឡាន។ បានឡានធម្មតា ស្រវាចង់បានឡានទំនើប ហើយក៏បន្តចង់បានឡានកាន់តែទំនើបៗឡើងថែមទៀត។
ដូច្នេះ ដើម្បីបំពេញមហិច្ឆិតានេះ អ្នកខ្លះក៏រត់ទៅខ្ចីបុលគេ ចងការប្រាក់គេ ឬទិញបង់រំលោះ ឬក៏បញ្ចាំប្លង់ផ្ទះ ប្លង់ដី សេះ គោ ក្របីក៏សឹងមាន។ ពេលបានរបស់ទាំងនោះហើយ បំណុលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យូរៗទៅ ការប្រឹងប្រែងធ្វើការពេញមួយជីវិត សឹងគ្មានពេលសម្រាក និងរកពេលសប្បាយរីករាយគ្មាន ក៏ព្រោះតែបំណុលទាំងនោះដែរ។ ការណ៍នេះ បើនៅក្នុងផ្នត់គំនិតពួកអឺរ៉ុប គឺយើង(ខ្មែរ) គិតខុស។ យើងចង់បានទ្រព្យច្រើនពេក ខំប្រឹងមួយជីវិត ៣០-៤០ឆ្នាំ គ្មានពេលសប្បាយសោះ គិតតែពីជំពាក់គេរហូត។ ចំណែកពួកអឺរ៉ុប គេអត់ខ្វល់ គេរកស៊ីមួយរស់ៗ គេបានសប្បាយរហូត។ សរុបមក ដោយសារភាពទំនើបនេះហើយ ដែលជំរុញឲ្យយើងជំពាក់គេវ័ណ្ឌក៕
© រក្សាសិទ្ធិដោយ thmeythmey.com