ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា ដដែល​
22, Aug 2018 , 12:20 pm        
រូបភាព
​ភ្នំពេញ​៖ តុលាការ​កំពូល ប្រកាស​សាលដីកា​បន្ត​ឃុំខ្លួន​លោក កឹម សុខា ដដែល ដោយ​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ ចាត់ទុកជា​បានការ​។


 
​មូល​ហេតុដែល​តុលាការ សម្រេច​បន្ត​ឃុំខ្លួន​នេះ ក្រោម​ហេតុផល​ថា មិន​ចង់​ឲ្យ​លោក កឹម សុខា ចេញទៅ​ក្រៅ​ឃុំ​ប្រព្រឹត្ត​បទល្មើស​ផ្សេងទៀត ។ ជាពិសេស​ការឃុំខ្លួន វា​ក៏​ផ្ដល់​ភាពងាយស្រួល​ដល់​នីតិវិធី​ស៊ើបអង្កេត​របស់​ចៅក្រម​លើ​ករណី​លោក កឹម សុខា ផងដែរ​។​
 
​លោក ផែង ហេង មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានត្រឹមតែ​បង្ហាញ​ការខកចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ​នេះ​។ 
 
​តុលាការ​កំពូល បើកសវនាការ​លើករ​ណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សំណើសុំ​នៅក្រៅ​ឃុំ នៅ​ថ្ងៃទី​២២ សីហា​នេះ​។ សវនាការ​នេះ មានតែ​វត្តមាន​មេធាវី​ការពារ​ក្តី​ប៉ុណ្ណោះ ពោលគឺ​គ្មាន​វត្តមាន​លោក កឹម សុខា ឡើយ​។​
 
​លោក កឹម សុខា បាន​ជាប់ឃុំ​ខ្លួន​ជិត​មួយឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​ជាមួយ​បរទេស ។ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧៕

Tag:
 ​កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com