ជាតិ
ឯកអគ្គរាជទូតជប៉ុនរំលែកទុក្ខគ្រួសារអ្នករត់តាក់ស៊ី ដែលជនជាតិខ្លួនប្លន់សម្លាប់
× លោក Hidehisa Haronouchi ឯកអគ្គរាជទូតជប៉ុននៅកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានចេញសាររំលែកទុក្ខជាសារធារណៈដល់គ្រួសារលោក ហ៊ឹម ចាន់ អ្នករត់តាក់ស៊ី ដែលជនជាតិជប៉ុន២រូបប្លន់សម្លាប់នៅស្រុកពួក ខេត្តសៀមរាប។
«ខ្ញុំពិតជាក្រៀមក្រំនៅពេលដែលបានឮដំណឹងថាអ្នកបើកបររថយន្តឈ្នួល លោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុនពីររូបសម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់លោក។ សូមវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព»។ ទូតជប៉ុនបានសរសេរយ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត៕
© រក្សាសិទ្ធិដោយ thmeythmey.com