ជាតិ
លោក ចាប ម៉ុច ជាតំណាងរាស្រ្តខេត្តកណ្ដាល ជំនួសលោក ឌុល គឿន ដែលទទួលមរណភាព
15, Jun 2022 , 3:29 pm        
រូបភាព
សម្តេច  ហេង សំរិន ប្រធានរដ្ឋសភា ។ រូបភាពពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។ រូបភាពពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបើកប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភា សម្រេចជ្រើសតាំងលោក ចាប ម៉ុច ជាតំណាងរាស្រ្តខេត្តកណ្ដាល ជំនួសដោយ លោក ឌុល គឿន ដែលទទួលមរណភាព ។ បើតាមសេចក្ដីប្រកាសរដ្ឋសភា ចុះផ្សាយថ្ងៃទី១៥ មិថុនា។
 
ការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តរបស់ លោក ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំ លើកទី៧ នីតិកាលទី៦ខាងមុខនេះ។ ជាមួយគ្នានេះ គណៈកម្មាធិកាអចិន្រ្តៃយ៍ រដ្ឋសភា បានពិចារណាបន្ថែម ទៅលើគម្រោងទស្សនកិច្ចរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទៅសាធារណរដ្ឋឥណ្ឌាផងដែរ។
 
មុនឡើងមកកាន់តួនាទីតំណាងរាស្ត្រនេះ លោក ចាប ម៉ុច គឺជាសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល៕
 

Tag:
 សម្តេច ហេង សំរិន
  លោកចាប ម៉ុច
  លោកឌុល គឿន
© រក្សាសិទ្ធិដោយ thmeythmey.com