សង្គមអន្តរជាតិ​
អន្តរជាតិ
អាម៉េរិករកឃើញបុរសម្នាក់ឆ្លងជំងឺផ្តាសាយ H5N1 ពីសត្វគោ
02, Apr 2024 , 5:39 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
បុរស​ម្នាក់​រស់នៅ​រដ្ឋ​ Texas ត្រូវ​បាន​​រក​ឃើញ​ថា​មាន​ជំងឺ​ផ្ដាសាយ​បក្សី H5N1 បន្ទាប់​ពីលោក​មានការប៉ះពាល់ផ្ទាល់មួយ​គោ​ចិញ្ចឹមយកទឹកដោះ​ដែល​បានឆ្លងជំងឺនេះ។
 
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាម៉េរិក (CDC) នៅថ្ងៃទី១ ខែមេសា នេះជាករណីទី២ ដែលត្រូវបានរកឃើញថាមានការឆ្លងពីសត្វគោទៅមនុស្សនៅអាម៉េរិក។ ករណីដំបូងបានបង្ហាញវត្តមាននៅក្នុងរដ្ឋ Colorado ក្នុងឆ្នាំ២០២២។ ការវិភាគបឋមនៃមេរោគឆ្លងថ្មីនេះ មិនមានការវិវដ្តគួរឱ្យព្រួយបារម្ភនោះទេ។
 
CDC អះអាងថា ការឆ្លងមេរោគឆ្លងនេះ មិនផ្លាស់ប្តូរការវាយតម្លៃនៃហានិភ័យសុខភាពសាធារណៈដែលទាក់ទងនឹងជំងឺផ្តាសាយ H5N1 នៅអាម៉េរិកទេ។ ទីភ្នាក់ងារនេះធ្លាប់បានកំណត់ថា ហានិភ័យនៃការផ្ទុះឡើងនៅទីនេះគឺមានកម្រិតទាបណាស់។
 
បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក និង​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​។
 
ជំងឺគ្រុនផ្តាសាយបក្សីអាចឆ្លងមកមនុស្សបាន ប៉ុន្តែរហូតមកដល់ពេលនេះការឆ្លងកើតមានតែចំពោះមនុស្សដែលមានទំនាក់ទំនងផ្ទាល់ជាមួយសត្វដែលមានមេរោគប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អត្រាស្លាប់ដោយសារជំងឺគ្រុនផ្តាសាយប្រភេទនេះ គឺខ្ពស់ណាស់ រហូតដល់៥០ភាគរយបើធៀបនឹង ៣ភាគរយចំពោះអ្នកដែលមានជំងឺផ្តាសាយធម្មតា។
 
បច្ចុប្បន្ន ថ្នាំអង់ទីប៊ីយូទិចអាចសម្លាប់មេរោគគ្រុនផ្តាសាយ H5N1 កំពុងចរាចរនៅគ្រប់កន្លែង។ CDC បាននិយាយថា ប្រសិនបើវីរុសវិវដ្តរីករាលដាលកាន់តែងាយស្រួលចូលទៅក្នុងមនុស្ស វ៉ាក់សាំងបច្ចុប្បន្នក៏មានប្រសិទ្ធភាពក្នុងការបង្ការដែរ៕
 

Tag:
 អាម៉េរិក
  H5N1
© រក្សាសិទ្ធិដោយ thmeythmey.com