ជាតិ
វីដេអូ
កំពត៖ អតីត​រោងភាពយន្ត​​ប្រែជាសណ្ឋាគារ ឯអគារខ្លះត្រូវបានទុកចោល
14, Apr 2024 , 8:59 pm        
រូបភាព
កំពត៖ នៅសម័យ​សង្គមរាស្ត្រនិយម នៅខេត្តកំពតមានរោងភាពយន្តចំនួន៤កន្លែង។ ប៉ុន្តែ​ឥឡូវ​នៅខេត្តជាប់សមុទ្រមួយនេះ គ្មាន​រោងភាពយន្ដទៀតទេ។ រោងកុន​ចុងក្រោយ ​បាន​បិទដំណើរការ​តាំង​​ពី​​ជិត​១០ឆ្នាំ​មុន។ អតីតរោងកុន រ៉ូយ៉ាល ដែលស្ថិត​នៅ​ផ្លូវ៧២៩ ភូមិ​១ឧសភា សង្កាត់កំពង់កណ្តាល​ ជា​រោងកុនចាស់ជាងគេនៅកំពត។ អគារនេះ ទ្រុឌទ្រោមណាស់ ដោយវាត្រូវបានគេទុក​តាំង​ពី​សង្គ្រាម​ស៊ីវិល។ រីឯ​អតីត​រោងកុន​ មានគង់ ឬ​សណ្ឋាគារ​រោងកុន​ចាស់ ដែលស្ថិតនៅ​ផ្លូវ៧០០ ភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុង​កំពតវិញ ត្រូវបាន​កែ​ច្នៃ​ធ្វើ​ជា​សណ្ឋា​គារ ដូចរោងកុន ​សែនមនោរម្យដែរ។ រោងភាពយន្ដ ​សែនមនោរម្យ ត្រូវបានសាងស​ង់​ក្រោយគេបង្អស់ នៅពាក់កណ្ដាលទសវត្សរ៍១៩៦០។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖ 



ការ​ថត និង​បញ្ចាំង​កុន ​ត្រូវ​បាន​បង្កើត​នា​ឆ្នាំ​១៨៩៤ នៅ​ប្រទេស​បារាំង ដោយ​បងប្អូន​បង្កើត​២​រូប : LUMIÈRE Auguste និង Louis ។ ដោយ​ចៃដន់ ពាក្យ​បារាំង lumière មាន​ន័យថា​ ពន្លឺ ហើយគ្រឿង​ផ្សំ​សំខាន់ជាគេ ​ដើម្បី​ថត និង​បញ្ចាំងភាពយន្ដ គឺ​ពន្លឺ​នោះហើយ ! កាលពី​សម័យ​រោងភាយន្ដ លុច បូកគោ ហេមជាតិ។ ល។ នៅ​រាជធានី​ភ្នំពេញ មាន​សាល​បញ្ចាំង​កុន ១០កន្លែង ហើយឆ្នាំ​១៩៧១ ខ្មែរ​បាន​ផលិតខ្សែភាពយន្ដខ្នាត​វែង ច្រើនជាង១៥០​ចំណងជើង​។​ ខណៈ​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្រុង​ភ្នំ​ពេញ មាន​រោងកុន​២០កន្លែង ក៏ប៉ុន្តែ​ក្នុង​មួយឆ្នាំ  ខ្មែរផលិតខ្សែភាពយន្ដខ្នាត​វែង ចំនួនប្រមាណ២៥រឿង៕



Tag:
 ភាពយន្ត
  រោងភាពយន្ត
  អគារចាស់
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com