ជាតិ
វីដេអូ
មជ្ឈមណ្ឌល​​​បុប្ផាណា មានតាំងឧបករណ៍តហ្វ៊ីល ដែល​ប្រើប្រាស់នៅទសវត្សរ៍​ឆ្នាំ១៩៦០
15, Apr 2024 , 7:39 pm        
រូបភាព
 
 
ភ្នំពេញ៖ ក្នុង​ប្រទេសមាន​មនុស្សច្រើនទៅៗដែល​យក​វត្ថុបុរាណទៅតាំង​។ វត្ថុ​បុរាណ​ទុក​ជា​​ដេរគ័រ​ល្អ​ជាងគេ គឺ​ជា​វត្ថុបុរាណដែលស៊ីនឹង​ប្រធានបទ ​នៃ​សកម្មភាពប្រព្រឹត្តក្នុងកន្លែង​ដាក់​តាង ដូច​នៅ​មជ្ឈមណ្ឌល​ធនធានសោតទស្សន៍​បុប្ផាណា ដែល​មាន​សកម្មភាពក្នុង​វិស័យ​ភាព យន្ដ នៅ​រាជធានី​ភ្នំពេញ។ នៅ​ជាន់ទីមួយ មាន​ឧបករណ៍​ផ្សេងៗ ដែល​ប្រើ​ក្នុង​ការផលិត​ខ្សែ​ភាពយន្ដ កាល​ពី​មុន​សម័យ​ឌីជីថល។ ក្នុង​នោះមានប្រដាប់​ត​ហ្វ៊ីល​កុន ៣​គ្រឿង ដែល​គេ​ប្រើ​កាល​ពី​៥០ឆ្នាំ​មុន។
 
គឺជាប្រភេទ​ខុសៗគ្នា​ទាំង៣ ប៉ុន្តែ​រូបរាង​ស្រដៀង​គ្នា។ វាមាន​ទំហំ​ប្រហែល​២០​សង់​ទីម៉ែត្រ​។ វា​ធ្ងន់ណាស់ ពីព្រោះវា​ធ្វើ​​ពី​ដែក​។ យ៉ាងណាក៏ដោយ ដើម្បី​​ប្រើ​ប្រដាប់​នេះ មិន​ត្រូវការ​លើកវាទេ។ អាចដាក់​ទុក​លើតុ​បាន។ ត្រូវការ​កម្លាំង​ដៃ ដើម្បី​បើក​ និង​បិទ​ប៉ុណ្ណោះ ដោយ​កាន់​ដៃ​ប្រដាប់​ត​ហ្វ៊ីល។ ឧបករណ៍​នេះ​ជួយ​កាត់​ហ្វ៊ីល​ដែល​ផ្ដិត​ហើយ និង​បិទ​វិញ។ កាត់​ហ្វ៊ីល​ភាពយន្ដ ​វា​មិន​សូវ​​ពិបាក​ប៉ុន្មាន​ទេ។ អ្វី​ដែល​ពិបាកវិញ គឺ​ត​ហ្វីល ពីព្រោះ​ត្រូវការបិទ​ត្រង់ ហើយ​មិន​ត្រូវការ​បិទ​ស្កុត​លើ​រន្ធ ដែលជាផ្លូវ​សម្រាប់​ម៉ាស៊ីន​បញ្ចាំង​កុន​ទាញ​បង្វិល​ហ្វ៊ីល​។ ប្រដាប់ត​ហ្វ៊ីល​បំពាក់​រូឡូ​ស្កុត។ បិទ​ស្កុតហើយ ត្រូវ​ប្រើ​ប្រដាប់​នេះ ដូច​ពុម្ពមួយ ដែល​កាត់​ស្កុត​ត្រឹមកន្លែងដែល​វាហួស​ចេញ​ពី​ហ្វ៊ីល ហើយ​លើ​រន្ធ​ផង​ដែរ។ សម័យ​បច្ចុប្បន្ន​អ្នកខ្លះ​បន្ត​ប្រើ​ប្រដាប់ត​ហ្វ៊ីល ជាពិសេស​ដើម្បី​អភិរក្ស​ខ្សែ​ភាពយន្ដ​ចាស់ៗ។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 
 
ការ​ថត និង​បញ្ចាំង​កុន ​ត្រូវ​បាន​បង្កើត​នា​ឆ្នាំ​១៨៩៤ នៅ​ប្រទេស​បារាំង ដោយ​បងប្អូន​បង្កើត​២រូប : LUMIÈRE Auguste និង Louis។ ដោយ​ចៃដន់ ពាក្យ​បារាំង lumière មាន​ន័យថា​ ពន្លឺ ហើយគ្រឿង​ផ្សំ​សំខាន់ជាគេ ​ដើម្បី​ថត និង​បញ្ចាំងភាពយន្ដ គឺ​ពន្លឺ​នោះហើយ ! កាលពី​សម័យ​រោងភាយន្ដ លុច បុកគោ ហេមជាតិ។ ល។ នៅ​រាជធានី​ភ្នំពេញ មាន​សាល​បញ្ចាំង​កុន ១០កន្លែង ហើយឆ្នាំ​១៩៧១ ខ្មែរ​បាន​ផលិតខ្សែភាពយន្ដខ្នាត​វែង ចំនួន១៥៧​រឿង ! ​​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្រុង​ភ្នំ​ពេញ មាន​រោងកុន​២០កន្លែង ក៏ប៉ុន្តែ​ក្នុង​មួយឆ្នាំ ខ្មែរផលិតខ្សែ​ភាពយន្ដខ្នាត​វែង ចំនួនប្រមាណ២៥រឿង។


មជ្ឈមណ្ឌលបុប្ផាណាមាន​តួនាទី​ប្រមូល​បន្សំ​ទុកធនធាន​សោតទស្សន៍ ពី​សម័យ​មុន​​​ និង​សម័យ​បច្ចុប្បន្ន ​ថតនៅ​ប្រទេសកម្ពុជា, បណ្ដុះបណ្ដាលវិជ្ជាជីវៈ​, ផលិត​រឿងកុន ហើយ​រៀបចំ​ព្រឹត្តិការណ៍វប្បធម៌នានា ដូច​ជាតាងពិព័រណ៍ និង​បញ្ចាំងខ្សែ​ភាព​យន្ដ។ មណ្ឌល​បុប្ផាណា នៅ​ក្នុង​អគារ​មួយ ស្ថាបនា​ពី៧០ឆ្នាំ​មុន។ វា​ស្ថិត​នៅវិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ៕
 

Tag:
 ភាពយន្ត
  កុន
  ហ្វ៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com