ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សម្ដេច ហ៊ុន សែន រំឭកថ្ងៃរបួសភ្នែកឆ្វេង ចំថ្ងៃចូលឆ្នាំចុងក្រោយ
16, Apr 2024 , 10:40 am        
រូបភាព
សម្ដេច​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា
សម្ដេច​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា
សម្ដេច ហ៊ុន សែន បាន​រំឭក​ពី​ថ្ងៃ​ដែល​រងរបួសពិការ​ភ្នែក​ឆ្វេង​​ គឺ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៩៧៥។ គិតមកដល់​ឆ្នាំ​២០២៤នេះ សម្ដេច ហ៊ុន សែន​ ពិការភ្នែកឆ្វេងរយៈពេល ៤៩ឆ្នាំមក​ហើយ។
ថ្ងៃទី៤ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេច ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា បាន​រំឭក​ពីការ​បាត់​បង់​ភ្នែក​ឆ្វេង​កាលពី​៤៩ឆ្នាំ​មុន។ សម្ដេច ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ដូច្នេះ៖«ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង(16មេសា1975.16មេសា2024)។ ពេលនោះ ខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃ ពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត»។
 
ក្រៅពី​រំឭក​ថ្ងៃ​បាត់​បង់​ភ្នែក​ឆ្វេង សម្ដេចប្រធាន​ព្រឹទ្ធសភា ក៏​បង្ហាញ​អារម្មណ៍​សោកស្ដាយថា៖«យុវជនដែលមានអាយុ២៣ឆ្នាំ ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំ ដែលពិការដោយសារសង្គ្រាម។ ដោយមូលហេតុនេះហើយ ទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនយើងកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ»។
 
សារចុងក្រោយ​របស់​សម្ដេច ហ៊ុន សែន ក៏បាន​អំពាវនាវឱ្យ​ប្រជា​ពលរដ្ឋ​រួមគ្នាការពារសន្តិភាពឱ្យ​ខាងតែបាន។ នេះ​បើតាម​ការ​បង្ហោះរបស់សម្ដេច ហ៊ុន សែន លើ​​​ទំព័រហ្វេសប៊ុកនា​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤៕

Tag:
 សម្ដេច ហ៊ុន សែន
  ពិការ​ភ្នែក​ឆ្វេង
© រក្សាសិទ្ធិដោយ thmeythmey.com