សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើធនាគារណាខ្លះ មានទ្រព្យសកម្មច្រើនជាងគេលើពិភពលោក ? 18, Apr 2024 , 9:00 am
ធនាគារចិន ICBC ។ រូបភាព ៖ AFP
× តាមទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុ S&P Global ក្នុងចំណោមធនាគារធំៗទាំង ៥ នៅលើពិភពលោកមានធនាគារចិនចំនួន៤ និងធនាគារអាម៉េរិកចំនួន១ ដែលមានទ្រព្យសកម្មច្រើនជាងគេ។
នៅក្នុងបញ្ជីធនាគារចំនួន១០០ ដែលមានទ្រព្យសកម្មច្រើនជាងគេលើពិភពលោកប្រចាំឆ្នាំ ២០២៣ ដែលប្រកាសដោយ S&P Global ធនាគារចិនបានកាន់កាប់តំណែងកំពូល៤ ដំបូងគេ។
ក្នុងនោះ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) បាននាំមុខក្នុងបញ្ជីនេះ ជាមួយនឹងទ្រព្យសម្បត្តិសរុបនៅចុងឆ្នាំ២០២២ ចំនួន ៥,៧៤៣ពាន់លានដុល្លារ។ នៅចុងត្រីមាសទី៣ នៃឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ ICBC បានកើនឡើង ១២,៣ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមានដល់ជិត ៦,១ពាន់លានដុល្លារ (យោងតាមអត្រាប្តូរប្រាក់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣)។
ឈរនៅលំដាប់បន្ទាប់គឺធនាគារសំណង់ចិន (CCB) ជាមួយទ្រព្យសកម្ម ៥ពាន់លានដុល្លារ, ធនាគារកសិកម្មចិន (ABC) មានទ្រព្យសកម្ម ៤,៩ពាន់លានដុល្លារ និងធនាគារនៃប្រទេសចិន (BoC) ដែលមានទ្រព្យសកម្ម ៤,២ពាន់លានដុល្លារ។
ទន្ទឹមនេះ JPMorgan Chase ដែលជាធនាគារធំជាងគេរបស់អាម៉េរិក បានកត់ត្រាទ្រព្យសម្បត្តិសរុបចំនួន ៣,៧ពាន់លានដុល្លារ គឺជាប់ចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជី។ នៅចុងត្រីមាសទី៣ ឆ្នាំ២០២៣ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនយក្សមួយនេះ បានកើនដល់ ៣,៨៩៨ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ធនាគារអាម៉េរិក និងជប៉ុនប្រើស្តង់ដារគណនេយ្យ GAAP ខណៈធនាគារភាគច្រើនប្រើស្តង់ដារ IFRS ។ ដូច្នេះទ្រព្យសកម្មសរុបនៅក្នុងរបាយការណ៍ក្រោមស្តង់ដារ GAAP ជាញឹកញាប់ទាបជាង នៅក្រោម IFRS ។
ធនាគារមានទ្រព្យសកម្មច្រើនជាងគេទាំង ១០លើលោក ។ ក្រាហ្វិក ៖ visual capitalist
នៅក្នុងបញ្ជីនៃធនាគារធំជាងគេទាំង១០០ របស់ S&P 500 មានធនាគារចំនួន២០ មកពីចិន។ ប្រទេសដែលមានធនាគារធំជាងគេទី២ គឺអាម៉េរិក ដែលមានចំនួន១១ ស្ថិតនៅក្នុងបញ្ជី។ ធនាគារជប៉ុនចំនួន៨ ក៏លេចឡើងក្នុងបញ្ជីដែរ។ ដើម្បីស្ថិតក្នុងលំដាប់ធនាគារកំពូលទាំង១០០ ត្រូវមានទ្រព្យសកម្មសរុបអប្បបរមា ៣០២ពាន់លានដុល្លារ៕
Tag:
ធនាគារ
ចិន
អាម៉េរិក
S&P Global
© រក្សាសិទ្ធិដោយ thmeythmey.com