ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំទុក! ចេញ​អាកា​រៈទាំង​នេះ​ជា​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B​ហើយ
20, Apr 2024 , 6:59 am        
រូបភាព
ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺជា​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ថ្លើម ដែល​បណ្តាល​មក​ពី​មេរោគ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B Virus) ។ សម្រាប់​មនុស្ស​មួយ​ចំនួន ជំងឺ​នេះ ហាក់​នឹង​វិ​វត្ត​ទៅ​រក សភាព​រុំាំ​រ៉ៃ ដែល​អាច​នឹង​ឈាន​ទៅ​ដល់ ការ​ចុះ​ខ្សោយ​នៃ​មុខងារ​របស់​ថ្លើម​, ជំងឺមហារីក​ថ្លើម ឬ ក្រិន​ថ្លើម ជា​ស្ថានភាព​មួយ ដែល​នឹង​ធ្វើ​អោយ​មាន​សម្លាក​ជា​អា​ចិ​ន្ត្រៃ​យ៍​នៅ​លើ​សាច់​ថ្លើម ។
 
មនុស្ស​ជា​ច្រើន ដែល​បាន​ឆ្លង​នឹង​មេរោគ​រលាក​ថ្លើម​ប្រភេទ B​នេះ គឺ​អាច​នឹង​ជា​សះស្បើយ​វិញ​បាន​ទាំងស្រុង បើ​ទោះជា​ពួក​គេ​មាន​សញ្ញា និង​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក៏​ដោយ​។ ចំពោះ​ទារក​និង កុមារ​តូច​ៗ គឺ​ហាក់​នឹង​ងាយ វិ​វត្ត​ទៅ​ជា​ការ​បង្ក​រោគ​នៃ​ជំងឺ​រលាក​ថ្លើម​រុំ​ា​រ៉ៃ​។ បើ​ទោះជា​ការ​ព្យាបាល​នៃ​ជំងឺថ្លើម​នេះ នៅ​មិន​ទាន់​មាន​ប្រសិទ្ធិ​ភាព​បាន​ទាំងស្រុង​ក៏​ដោយ តែ​ការ​ចាក់​ថ្នាំ​បង្ការ គឺ​ពិតជា​អាច​ការពារ​អ្នក ពី​ជំងឺ​នេះ​បាន​។ ប្រសិនបើ​អ្នក​បាន​ឆ្លង​វា​រួច​ទៅ​ហើយ នោះ​ការ​បង្ការ​ខ្លួន​មិន​អោយ​ចម្លង​មេរោគ​នេះ ទៅ​កាន់​អ្នក​ដទៃ គឺជា​ប្រការ​ដ៏​សំខាន់​ដែល​អ្នក​គួរ​ធ្វើ​។
 
ជា​ធម្មតា សញ្ញា និង រោគ​សញ្ញា​របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B តែង​លេច​មាន​ឡើង​ក្នុង​រយៈពេល ប្រហែលជា ៣​ខែ បន្ទាប់​ពី​អ្នក​បាន​ឆ្លង​នូវ​មេរោគ​នេះ ហើយ​វា​អាច​មាន​សភាព​ពី​កម្រិត​ស្រាល ទៅ រក​សភាព​ធ្ងន់ធ្ងរ​។
 
សញ្ញា និង​រោគ​សញ្ញា​របស់​ជំងឺ​នេះ រួម​មាន​ដូច​ជា​៖
•​ ​ឈឺពោះ
•​ ​ទឹកនោម​ពណ៌​លឿង​ឌិ​ត
•​ ​មាន​គ្រុនក្តៅ
•​ ​ឈឺសន្លាក់
•​ ​មិនសូវ​ឃ្លានបាយ
•​ ​ចង្អោរ ឬ ក្អួត
•​ ​ចុះ​ខ្សោយ និង អស់កម្លាំង
•​ ​ស្បែក និង សាច់​គ្រាប់ភ្នែក​ប្រែជា​ពណ៌​លឿង
 
ក្មេង​តូច​ៗ និង កុមារ​ភាគច្រើន ដែល​កើត​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នេះ នឹង​មិន​ដែល​វិ​វត្តមាន​នូវ សញ្ញា និង រោគ​សញ្ញា​ទាំងនេះ​ទេ​។ ហើយ​មនុស្ស​វ័យ​ជំទង់​ខ្លះ ក៏​អាច​មាន​សភាព ដូច​គ្នា​នេះ​ផង​ដែរ​។
 
តើ​នៅ​ពេល​ណា​ដែល​អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ?
 
អ្នក​ត្រូវ​ទៅ​អោយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព ឬ វេជ្ជបណ្ឌិត​ធ្វើការ​ពិនិត្យ​អោយ​បាន​ត្រឹមត្រូវ ប្រសិនបើ រោគ​សញ្ញា​ទាំងនេះ ធ្វើ​អោយ​អ្នក​មានការ​ព្រួយបារម្ភ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com