ជាតិ
សង្គមជាតិ
គយ បង្រា្កបសាច់នាំចូលខុសច្បាប់ហើយគ្មានអនាម័យ បាន៤,៥តោន
24, Apr 2024 , 10:59 am        
រូបភាព
បំណែកសាច់នាំចូលខុសច្បាប់ចំនួន ៤ ៥៥០គីឡូក្រាម ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្រាបបាន នាថ្ងៃទី២៣ ខែមេសា។​ សេចក្តីប្រកាសព័ត៌មានរបស់គយបានបញ្ជាក់ថា ការនាំចូលសាច់ទាំងនេះ គឺគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បានឡើយ។
 
សាច់ខូចគុណភាពទាំងនេះ​ ត្រូវបានគយបង្ក្រាបបានក្នុងករណីពីរផ្សេងពីគ្នា។ បើតាមអគ្គនាយកដ្ឋាន គយ ក្នុងចំណោមសាច់គុណភាពទាំងជាង៤តោនខាងលើ គឺមាន៣,៥តោន​ ត្រូវបានកម្លាំងជំនាញ បង្ក្រាបបាននិងដកហូតពីឈ្មួញ ដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរចំនួន៣គ្រឿង បង្កប់ជាមួយ ទំនិញផ្សេង នាំចូលមកកម្ពុជាខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២មេសា ឆ្នាំ២០២៤។ 
 


រីឯសាច់ខូចគុណភាពជាង១តោនទៀត មានដូចជា ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុង ត្រូវបានកម្លាំងជំនាញនៅខេត្តបន្ទាយមានជ័យ បង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរ៉ឺម៉កម៉ូតូ នាំចូលកម្ពុជា​ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
 
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ ​បញ្ជាក់ថា សាច់ខូចគុណភាពដែលបង្ក្រាបនេះត្រូវបានដុតចោល ភ្លាមៗក្រោយបង្រ្កាបបាន៕ 
 
 

Tag:
 សាច់នាំចូលខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com