កីឡាអន្តរជាតិ
អន្តរជាតិ
EPL ៖ លោក Guardiola ប្រាប់ក្រុមឱ្យបញ្ចេញបទពិសោធន៍ដែលមាន នៅ៤ប្រកួតចុង ក្រោយ
04, May 2024 , 8:59 pm        
រូបភាព
ក្រុម Manchester City ត្រូវតែបង្ហាញរាល់បទពិសោធន៍ដែលពួកគេមាន សម្រាប់ប្រជែងនៅការប្រកួត ៤លើក ចុងក្រោយ ដើម្បីបំបាក់ក្រុម Arsenal ដណ្តើមពាន Premier League រដូវកាលនេះ។ នេះបើតាមការលើកឡើងរបស់លោក Pep Guardiola។

 
ក្រុមដឹកនាំដោយលោក Guardiola បច្ចុប្បន្នមានគម្លាតត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាង Arsenal ដែលមាន ៨០ពិន្ទុក្នុងដៃ។ Man City ត្រូវស្វាគមន៍ភ្ញៀវ Wolverhampton Wanderers នាជំនួបថ្ងៃទី៤ ខែឧសភា របស់ក្របខណ្ឌ Premier League ដើម្បីប្រជែងពិន្ទុបន្ថែម តទល់ជាមួយក្រុមរហស្សនាមកាំភ្លើងធំ ដែលសម្លឹងការឈ្នះពានលើកដំបូងរយៈពេល២០ឆ្នាំ។
 
ទោះធ្លាប់ជួយក្រុម Man City ឈ្នះពាន Premier League ៥លើក និង ៣លើកជាប់គ្នារយៈពេល ៣រដូវកាលចុងក្រោយ បុរសសញ្ជាតិអេស្ប៉ាញ ទាមទារឱ្យកូនក្រុមបញ្ចេញរាល់បទពិសោធន៍ដែលមានកន្លងមក ដើម្បីប្រជែងតតាំងជាមួយ Arsenal។
 
លោក Guardiola បាននិយាយដូច្នេះ៖«ខ្ញុំពេញចិត្តក្នុងការនិយាយថាពិតណាស់ ប៉ុន្តែខ្ញុំមិនដឹងនោះទេ ពីបញ្ហានេះ។ យើងត្រូវតែបង្ហាញនៅថ្ងៃស្អែក ទល់នឹងក្រុម Wolverhampton ហើយថែមទាំងការប្រកួតបន្ទាប់។ យើងដឹងថា យើងត្រូវការដណ្តើមឱ្យខានតែបាន ១២ពិន្ទុ ពីការប្រកួតនៅសល់។ យ៉ាងមិញ វានឹងលំបាកសម្រាប់យើង ព្រោះតែ Arsenal ជាក្រុមខ្លាំងមួយ និងជាបេក្ខភាពមួយ។»។
 
ទោះបីជា Arsenal កំពុងស្ថិតនៅកំពូលតារាងពិតមែន ប៉ុន្តែក្រុមដឹកនាំដោយលោក Mikel Arteta បានឆ្លងកាត់ការប្រកួត ៣៥លើក រួចមកហើយ ខណៈ Man City ចំណេញ ១ប្រកួត ដែលជាឱកាសក្នុងការលើកពាន។ Arsenal ចង់ឃើញ Man City បរាជ័យក្នុងការប្រកួតណាមួយ ចំណោមការប្រកួតទាំង ៤ ដែលនៅសល់។
 
Man City មានឱកាសឈ្នះជើងច្រើនជាងក្រុម Arsenal ព្រោះពួកគេនៅសល់ការប្រកួត ១ ចំណេញក្នុងដៃ ប៉ុន្តែក៏ទាមទារលទ្ធផលឈ្នះចាំបាច់ ពីការប្រកួតដែលនៅសល់ទាំង ៤ ខណៈ Arsenal ក៏មិនអាចបរាជ័យ៕
 

Tag:
 Pep Guardiola
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com