ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកស្រី ឯម សិរីវុទ្ធី ចេញដំណើរពីស្វាយរៀងម៉ោង៣ទៀបភ្លឺ ជូនកូនមកប្រឡងគ្រូនៅភ្នំពេញ
05, May 2024 , 2:04 pm        
រូបភាព
ភ្នំពេញ៖  ទឹកចិត្តម្ដាយ ដែលចង់ឱ្យកូនក្លាយជាគ្រូបង្រៀន បានជំរុញអ្នកស្រី ឯម សិរីវុទ្ធី ចេញដំណើរពីស្វាយរៀងនៅម៉ោង៣ភ្លឺ ដើម្បីជូនកូនមកប្រឡងគ្រូនៅភ្នំពេញ នាថ្ងៃទី៥ ឧសភានេះ។ អ្នកស្រី ឯម សិរីវុទ្ធី បានក្រោកម៉ោង១រំលងអាធ្រាតដើម្បីដាំបាយវេចឱ្យកូនស្រី ដែលមកប្រឡងគ្រូអនុវិទ្យាល័យ នៅសាលាភូមិន្ទរដ្ឋបាល។
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានឌីជីថលថ្មីៗ អ្នកស្រី ឯម សិរីវុទ្ធី បានឱ្យដឹងថា អ្នកស្រី ធ្វើដំណើរដោយរថយន្តឈ្នួលមកភ្នំពេញ ដើម្បីបំពេញក្ដីស្រមៃរបស់កូនស្រី។ សម្រាប់អ្នកស្វាយរៀងរូបនេះ អាជីពជាគ្រូបង្រៀន ជាអាជីពមួយដ៏ល្អ។ 
 
"ចង់ឱ្យកូនជាប់គ្រូណាស់ បានបង្រៀនក្មេងៗតទៅទៀត ដើម្បីជាទំពាំងស្នងឫស្សី និងមានការងារល្អ"។ នេះជាការលើកឡើងរបស់អ្នកស្រី ឯម សិរីវុទ្ធី។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ:
 

© រក្សាសិទ្ធិដោយ thmeythmey.com