ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកតា​ ឆេង ផុន ៖« ចង់​ចាញ់​ចង់​ឈ្នះ​គ្នាឯង​ខ្លាំងពេក ​បរទេស​ទេ​ជា​អ្នកឈ្នះ​និង​ចំណេញ​រហូត! »
08, Sep 2017 , 9:00 am        
រូបភាព
ព្រឹទ្ធាចារ្យ ឆេង ផុន បានទទួល​មរណភាព​ក្នុងអាយុ​៨៦​ឆ្នាំ។ រូបថត ផ្តល់ដោយ លោក ធៀង វណ្ណដារ៉ុង
ព្រឹទ្ធាចារ្យ ឆេង ផុន បានទទួល​មរណភាព​ក្នុងអាយុ​៨៦​ឆ្នាំ។ រូបថត ផ្តល់ដោយ លោក ធៀង វណ្ណដារ៉ុង
ដោយ:
  សារព័ត៌មានថ្មីៗសូម​ដកស្រង់​នូវ​សម្តីសំខាន់ៗរ​បស់លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​និង​វិបស្សនា ចំនួន ៣ ឃ្លា ខាងក្រោម ៖


 
- ចង់​ចាញ់​ចង់​ឈ្នះ​គ្នាឯង​ខ្លាំងពេក គឺ​បរទេស​ទេ​ជា​អ្នកឈ្នះ​និង​ជា​អ្នក​ចំណេញ​រហូត ។

  - ខំប្រឹង​ស្វែងយល់​ខ្លួនឯង ស្វែង​ស្គាល់​ខ្លួនឯង ឆ្លើយ​ដាក់​ខ្លួនឯង​ឲ្យ​បាន​ច្រើនជាង​ឆ្លើយ​ដាក់​អ្នកដទៃ ។

  - ចូរ​កុំ​បន្ធូរបន្ថយ សន្ដោស​ទោសកំហុស​ខ្លួនឯង​ច្រើនពេក ។  


ដកស្រង់​ចេញពី​សៀវភៅ ៤០ សំណួរ និង ៤០ ចម្លើយ (១៩៩៦) របស់​មជ្ឈមណ្ឌល​វប្បធម៌​និង​វិបស្សនា របស់លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ។
   

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឆេង ផុន បាន​ទទួលមរណភាព​កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២២ ខែ​ធ្នូ ឆ្នាំ២០១៦ ដោយសាររោគាពាធ ក្នុងជន្មាយុ​៨៦​ឆ្នាំ  ដោយ​រោគាពាធ។ លោកព្រឹទ្ធាចារ្យ ជាអតីត​រដ្ឋមន្ត្រីវប្បធម៌ និងព័ត៌មាន និង​ជាអតីតប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត៕

Tag:
 ឆេង ផុន
© រក្សាសិទ្ធិដោយ thmeythmey.com