ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ឈប់​ចាក់ក្រឡេក​រដ្ឋាភិបាល នាំ​ឲ្យ​ប៉ះទង្គិច​គ្នា​រវាង​គណបក្ស​ទាំងពីរ
17, Aug 2015 , 8:19 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោក នឹង​ឈប់​ចាក់​ចង្កេះ​រដ្ឋាភិបាល ដែល​បង្ក​ឲ្យ​មាន​បញ្ហា​រវាង​គណបក្ស​ទាំងពីរ។ ការបញ្ជាក់​របស់លោក សម រង្ស៊ី នេះ ធ្វើឡើង​ក្រោយពី​ជួប​សួរសុខទុក្ខ​សកម្មជន​គណបក្ស​ទាំង១៤នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស។


 
ថ្លែង​នៅ​ចំពោះមុខ​អ្នកកាសែត កាលពី​ព្រឹក​ថ្ងៃទី១៧ សីហា លោក សម រង្ស៊ី បន្ថែមថា គណបក្ស​លោក​ឈប់​លើកយក​បញ្ហា ដែល​មិនទាន់មាន​លទ្ធផល​មក​បកស្រាយ​ទៀតហើយ ព្រោះ​ការបកស្រាយ​អាច​ខុស ឬ​ត្រូវ  ដែល​អាច​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​គណបក្សនយោបាយ​ទាំងពីរ។ 
 
សូម​ស្ដាប់​សំឡេង៖


គួរ​បញ្ជាក់ថា មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​សើរើ​បញ្ហា​ព្រំដែន និង​ផែនទី ជាមួយ​រដ្ឋាភិបាល​ឡើងវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com